សន្ដិសុខសង្គម

រថភ្លើងដឹកអ្នកដំណើរពន្លះរថយន្តដឹកដីបើកកាត់រងរបួសមនុស្ស៤នាក់

ព្រះសីហនុ៖ រថភ្លើងបុករថយន្តដឹកដី បណ្ដាលឲ្យមនុស្ស៤នាក់ រងរបួសនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅក្នុងភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោកវរសេនីយ៍ឯក អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់បានប្រាប់បណ្តាញព័ត៌មាន ឲ្យដឹងថា ក្នុងករណីនេះ បង្កដោយរថយន្ដដឹកដី១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-7015ដែលមានទិសដៅពីលិចទៅកើត។

បច្ចុប្បន្ន រថភ្លើងនៅឃ្លាតពីកន្លែងកើតហេតុទៅខាងមុខប្រហែលចំងាយ៥០០ម៉ែត រង់ចាំក្រុមហ៊ុនយកក្បាលរថភ្លើងមកអូស រីឯរថយន្ដកំពុងស្វែងរករថយន្តស្ទួចចេញពីកន្លែងកើតហេតុ និងបានយកមករក្សាទុកណ្ដោះអាសន្ននៅអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់៕