សន្ដិសុខសង្គម

រកចាប់តៃកុងរថយន្តបើកថយក្រោយ កិនក្មេងស្រីអាយុជាង១០ខែ​បណ្ដាលឱ្យស្លាប់

ភ្នំពេញ​៖សមត្ថកិច្ចកំពុងរកចាប់តៃកុងរថយន្តរត់តាក់ស៊ីបន្ទាប់ពីដាក់ភ្ញៀវរួច បើកថយក្រោយ​បន្តិចកិនក្មេងស្រីអាយុ១៧ខែ បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ហេតុការណ៍​ដ៏អកុសលនេះបានកើតឡើងនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីល្ងាចថ្ងៃទី២០ ខែមីនា។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ សុក្រ ឆាតជេនណា អាយុ១៧ខែ។ ចំណែកអ្នកបើកបររថយន្តបង្កឈ្មោះ សាង កុសល អាយុ៣២ឆ្នាំ នៅភូមិសន្លូងលាប ឃុំព្រៃគ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

មុនកើតហេតុ​ ម្តាយធំក្មេងស្រីរងគ្រោះស្នាក់នៅផ្ទះជាប់គ្នាបានហៅរថយន្តឈ្នួលជាអ្នកនៅស្រុក​ជាមួយគ្នា​ឱ្យមកយកភ្ញៀវទៅលេងស្រុក។នៅពេលភ្ញៀវឡើងជិះរថយន្តអស់ហើយ ខណៈក្មេងស្រី​កំពុងដើរលេងនៅមុខផ្ទះ តៃកុងបានឡើងបើករថយន្តថយក្រោយបន្តិចស្រាប់តែកិនក្មេងស្រីនោះ​បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យកុមារជាតិ។ចំណែកអ្នកបើកបររថយន្តដោយឃើញ​សភាពការណ៍មិនស្រួលក៏រត់គេចខ្លួនបាត់។

ក្រោយកើតហេតុ​ កម្លាំងសមត្ថកិច្ចបានចុះយករថយន្តបង្កទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងសហការតាមរកចាប់អ្នកបើកបររថយន្តនោះមកទទួលខុសត្រូវក្នុងករណីនេះ៕ដោយ៖វិចិត្រ