សន្ដិសុខសង្គម

នាំ២នាក់បន្លំជានិស្សិតចូលលួចទូរសព្ទក្នុងសាកលវិទ្យាល័យទៅតុលាការ

ភ្នំពេញ៖កម្លាំងនគរបាល នៅព្រឹកថ្ងៃទី២១ ខែមីនានេះបាននាំជនសង្ស័យ២នាក់ទៅតុលាការភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធលួចទូរសព្ទក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ នៅសាលាសកលវិទ្យាល័យភូមិន្ទ មានតាំងពិព័រណ៍ ដោយភ្ញៀវចេញចូលរួមទាំងសិស្សសាលាជាច្រើន។ឆ្លៀតពេលនោះជនសង្ស័យ​បានបន្លំចូលក្នុងចំណោមភ្ញៀវនិងសិស្ស ហើយធ្វើសកម្មភាពលួចយកទូរសព្ទតែម្តង។

ជនសង្ស័យឈ្មោះ អ៊ួង កែវ ហៅកែវ ជាមនុស្សខ្ទើយ អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក និងឈ្មោះ ហ៊ុយពិសិដ្ឋ អាយុ១៨ឆ្នាំ ។សមត្ថកិច្ចដកវត្ថុតាងទូរសព្ទចំនួន២គ្រឿងពីជនសង្ស័យ ហើយបានប្រគល់ឱ្យជនរងគ្រោះវិញ។បច្ចុប្បន្នជនសង្ស័យ ស្ថិតនៅតំណាងអយ្យការកំពុងសាកសួរដើម្បីបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ