កីឡា

Liverpool ហ៊ានចំណាយ 44លានផោនក្នុងការផ្ទេរ Sergej Milinkovic-Savic ពី Lazio

ដោយ៖ Rith Kongkea

ក្លិបហង្សក្រហម Liverpool សម្លឹងឃើញ​តារា​ឆ្នើមរបស់ Lazio និងហ៊ានចំណាយក្នុងការចុះហត្ថលេខា​ក្នុងតម្លៃ ៤៤​លាន​ផោន ឬស្មើនឹង៥៣​លាន​ដុល្លារ សម្រាប់កីឡាករ Sergej Milinkovic-Savic នៅ​រដូវ​ក្ដៅ​នេះ។

យោងតាម Calciomercatoweb បានរាយការណ៍ថា៖ ហង្សក្រហមមើលឃើញថាកីឡាករអន្តរជាតិស៊ែប៊ី វ័យ២៨ឆ្នាំ ជាជម្រើសដ៏ល្អក្នុងការពង្រឹងខ្សែបម្រើរបស់ពួកគេបន្ថែមទៀត បន្ទាប់ពីរដូវនេះ អាចនិយាយបានថាជារដូវកាលដ៏អាក្រក់មួយសម្រាប់ការប្រជែងពានរបស់ពួកគេ៕