កម្សាន្ដ

តារាចម្រៀងមាស សុខសោភា អរគុណអ្នកគាំទ្រក្រោយពីទទួលបានពានរង្វាន់

ដោយ៖ បូរក្ស

ភ្នំពេញ៖តារាចម្រៀងដ៏ពេញនិយម មាស សុខសោភា នៅថ្ងៃទី២០ មីនានេះគេឃើញបង្ហោះសារនៅលើហ្វេសប៊ុកផ្ទាល់ខ្លួន ថ្លែងអំណរគុណដល់អ្នកគាំទ្រនិងមនុស្សជុំវិញខ្លួនដែលជួយជំរុញលើកទឹកចិត្តឲ្យទទួលបានពាន។

តារាចម្រៀងដ៏ល្បីល្បាញសំនៀងពីរោះ ក្រអួនក្រអៅ និង ចូលចិត្តស្លៀកពាក់សិចស៊ី នាងសុខ សោភា បានបញ្ជាក់ថា៖«ពានរង្វាន់ជាសមិទ្ធផលដ៏អស្ចារ្យក្នុងជីវិត» ជាពានរបស់អ្នកទាំងអស់គ្នាដែលបានមើលឃើញនិងផ្តល់ឲ្យនាងខ្ញុំ។

គួរបញ្ជាក់ដែរថា អ្នកចម្រៀង សុខសោភា និងអ្នកចម្រៀងមួយចំនួនទៀត កាលពីថ្ងៃទី១៩ មីនា បានទទួលពានរង្វាន់ពីកម្មវិធីPleng Music Awards 2023។

Pleng Music Awards គឺជាកម្មវិធីដ៏ល្អមួយដែលតែងតែចូលរួមគាំទ្រនិងផ្សព្វផ្សាយនូវរាល់បទចង្រៀងនិងសកម្មភាពសិល្បៈរបស់កម្ពុជា ដើម្បីលើកកម្លាំងចិត្ត ដល់សិល្បករ សិល្បការិនីគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាការពារវប្បធម៌ខ្មែរឲ្យបានគង់វង្ស៕