អន្តរជាតិ

អ៊ុយក្រែន​នៅ​តែ​អាចបន្ត​ផ្គត់ផ្គង់​កងកម្លាំង​ក្នុង​តំបន់ Bakhmut ខេត្តដូណេតជាមួយរុស្ស៊ី

ដោយឡែកអ៊ុយក្រែនវិញបានរាយការណ៍ថា ខ្លួននៅតែអាចបន្តផ្គត់ផ្គង់បញ្ជូនកម្លាំងជាបន្តបន្ទាប់​ហូរហែទៅកាន់តំបន់បាក់មុត ខេត្តដូណេតសមរភូមិក្តៅជាមួយរុស្ស៊ី។

យោងតាមការអះអាងចុងក្រោយរបស់កងកម្លាំងអ៊ុយក្រែន ដកស្រង់ដោយកាសែតUkrainska Pravda បានឲ្យដឹងថា ទាហានអ៊ុយក្រែនគ្រប់រូបដែលនៅខាងក្រៅបាក់មុត កំពុងព្យាយាមគ្រប់គ្រង និងទប់ទល់ជាមួយរុស្ស៊ីយ៉ាងខ្លាំងក្នុងការរក្សាអង្គភាពមិនឲ្យ  រុស្ស៊ីរុលមកបន្ថែមទៀត។ ការបញ្ជូនគ្រាប់រំសេវ អាហារ ឧបករណ៍ និងថ្នាំពេទ្យកំពុងត្រូវបានធ្វើឡើងសម្រាប់អ្នកការពារអ៊ុយក្រែន​នៅបាក់មុតជាបន្តបន្ទាប់។

អំឡុង​ពេល​ប្រយុទ្ធ​គ្នា​ថ្ងៃចុងសប្តាហ៍ កងទ័ពអ៊ុយក្រែនបានអះអាងថា​ ​បាន​សម្លាប់​ទាហាន​រុស្ស៊ីបាន ១៩៣ នាក់ និង​របួស ១៩៩ នាក់​ផ្សេង​ទៀត។ ទោះជាយ៉ាងណា របាយការណ៍នេះមិនទាន់ត្រូវបាន​ភ្នាក់ងារឯករាជ្យផ្ទៀងផ្ទាត់ត្រឹមត្រូវនៅឡើយទេ  ខណៈដែលទីក្រុងនេះត្រូវបានបំផ្លាញយ៉ាងធំធេង​នៅក្នុងការប្រយុទ្ធជាច្រើនខែ រុស្ស៊ីបានបើកការវាយប្រហារម្តងហើយម្តងទៀត៕

ប្រភព៖Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា