អន្តរជាតិ

សមាជិកសភាបារាំងកំពុងភ័យព្រួយ ក្រោយកម្លាំងបាតុកម្មផ្ទុះខ្លាំងតវ៉ារឿងអាយុសោធននិវត្តន៍

សមាជិកសភាបារាំងនិយាយថា ពួកគេភ័យខ្លាចសុវត្ថិភាពផ្ទាល់ខ្លួនណាស់ ខណៈដែលហ្វូង​បាតុករ​បានផ្ទុះតវ៉ាខ្លាំងរឿងច្បាប់បង្កើនអាយុសោធននិវត្តន៍នៅថ្ងៃចន្ទនេះ។

យោងតាមប្រភពឌឹហ្កាឌៀន បានឲ្យដឹងថា សកម្មភាពបាតុកម្មនៅទីក្រុងប៉ារីសបានផ្ទុះឡើង​យ៉ាងខ្លាំងគួរឲ្យកត់សម្គាល់ ខណៈប៉ូលិសបានប្រឈមមុខបង្រ្កាបបាននៅផ្នែកខ្លះ។ មានសេចក្តីរាយការណ៍ថា បាតុករបាននាំគ្នាបង្កអំពើហិង្សាបំផ្លាញទ្រព្យសម្បត្តិរដ្ឋ បង្អួច និងគំនូរលើជញ្ជាំងនៃការិយាល័យបោះឆ្នោតរបស់មេដឹកនាំ​គណបក្សបារាំង ខាង​សាធារណរដ្ឋលោក Éric Ciotti Ciotti នៅភាគខាងត្បូងទីក្រុង Nice។ ប្រធានបក្សរូបនេះ បានបង្ហោះសារតាមបណ្តាញ​ធ្វីតធ័រថា “បាតុករចង់ធ្វើអំពើហិង្សា ដើម្បីដាក់សម្ពាធលើការបោះឆ្នោតរបស់ខ្ញុំនៅថ្ងៃចន្ទ”។ សមាជិកសភាសាធារណរដ្ឋផ្សេងទៀត បាននិយាយថា ពួកគេបានទទួលអ៊ីមែលគំរាមកំហែងរាប់រយដង​ក្នុងមួយថ្ងៃ។ ដោយប្រាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ BFMTV មន្រ្តីនេះថា “វាហាក់ដូចជាថ្ងៃស្អែកពួកគេ​ចង់កាត់ក្បាលពួកយើងអ៊ីចឹង”។

ការតវ៉ាកើតឡើង ក្រោយប្រធានាធិបតីបារាំងម៉ាក្រុង បានសម្រេចចិត្តកាលពីសប្តាហ៍មុនថារដ្ឋាភិបាល​គួរតែប្រើមាត្រា ៤៩.៣ នៃរដ្ឋធម្មនុញ្ញដើម្បីអាចអនុម័តច្បាប់ង្កើនអាយុសោធននិវត្តន៍រំលងសភាពី៦២ ទៅ ៦៤ឆ្នាំ ពីព្រោះគាត់បារម្ភថា បើមិនធ្វើដូច្នេះទេ ច្បាប់អាចនឹងមិនត្រូវបានយល់ព្រម។ អ្នកនយោបាយគណបក្សប្រឆាំងបានដាក់ញត្តិមិនមានទំនុកចំនួនពីរក្នុងការតវ៉ាចំពោះរដ្ឋាភិបាលដែលប្រើអំណាចប្រតិបត្តិដ៏ចម្រូងចម្រាសនេះ។ ការស្ទង់មតិនៅក្នុងកាសែត Journal du Dimanche កាលពីថ្ងៃអាទិត្យបានបង្ហាញថាប្រជាប្រិយភាពរបស់លោក Macron បានធ្លាក់ចុះដល់កម្រិតទាបបំផុត៕

ប្រភព៖The guardian

ប្រភពរូប៖The guardian
ប្រែសម្រួល៖សុខ តុលា