សន្ដិសុខសង្គម

សមត្ថកិច្ចដេញចាប់បានជនសង្ស័យ៣នាក់នាំគ្នាចេញលួចម៉ូតូ

ភ្នំពេញ៖ក្រុមជនសង្ស័យនាំគ្នាចេញលួចម៉ូតូ ត្រូវកម្លាំងនគរបាលខណ្ឌជ្រោយចង្វា ដេញតាមចាប់បាន​៣នាក់ នៅតាមផ្លូវជាតិលេខ៦A ក្នុងខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២០ ខែមីនា។

សមត្ថកិច្ចបានឱ្យដឹងថា មុនចាប់ខ្លួន ផ្នែកជំនាញបានឃើញជនសង្ស័យ៣នាក់ ជិះម៉ូតូម៉ាក វីវ៉ាគ្មានផ្លាកលេខ ឌុបគ្នាចុះពីលើស្ពានជ្រោយចង្វាយ៉ាងលឿន។ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់ដើម្បីសាកសួរ តែក្រុមជនសង្ស័យបានព្យាយាមជិះរត់គេចខ្លួន ទើបសមត្ថកិច្ចដេញតាមចាប់បានតែម្តង។

ពេលសាកសួរ ជនសង្ស័យទាំង៣នាក់ឆ្លើយថា ពួកគេបាននាំគ្នាជិះម៉ូតូពីច្បារអំពៅទៅរកកាច់កម៉ូតូ តែត្រូវសមត្ថកិច្ចដេញចាប់បាន។ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាល​ខណ្ឌជ្រោយចង្វា ដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ