សន្ដិសុខសង្គម

បុរសម្នាក់ជិះម៉ូតូលឿនបណ្តាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច

ស្វាយរៀង៖បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនបណ្តាលឱ្យដួលខ្លួនឯងបោកក្បាលស្លាប់មួយរំពេចបង្កការភ្ញាក់ផ្អើលកណ្តាលយប់។ហេតុការណ៍នេះបានកើតឡើងលើផ្លូវលំក្នុងភូមិត្រពាំងស្វាយ ឃុំដូង ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី១៩ ខែមីនា។

មន្ត្រីនគរបាលបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ មាស សាន អាយុ២៥ឆ្នាំ នៅភូមិក្អាម ឃុំអង្គប្រស្រែ ស្រុករមាសហែក ខេត្តស្វាយរៀង។

សាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូម៉ាកស៊ុយស៊ុយគី NEX ផ្លាកលេខ ភ្នំពេញ1HT-5121 ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើម៉ូតូបានដួល​ដោយខ្លួនឯងបោកក្បាលបណ្តាលឱ្យស្លាប់ភ្លាម។បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានចុះពិនិត្យប្រគល់សព​ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ