សន្ដិសុខសង្គម

បុរសជនជាតិចិនម្នាក់ទៀតហើយធ្លាក់ពីលើអគារជាន់ទី១៨ ពុំទាន់ដឹងមូលហេតុ

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩មីនា ឆ្នាំ២០២៣ នៅខុនដូ យីហោ LZ  ស្ថិតក្នុងក្នុងភូមិ០៣ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហ នុ មានភាពភ្ញាក់ផ្អើល ដោយបានប្រទះឃើញជនជាតិចិនម្នាក់បានធ្លាក់ពីលើអគារជាន់ទី១៨ ដោយពុំទាន់ដឹងពីមូលហេតុ។

សមត្ថកិច្ចមូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងចុះអន្តរាគមន៍នៅទីតាំងកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ និងពិនិត្យជាក់ស្តែងក្នុងហេតុការណ៍នេះ ដោយភ្លាមៗនៅមិនទាន់បានទទួលដំណឹងច្បាស់លាស់ពីមូលហេតុនៃករណីនេះ និងអត្តសញ្ញណសាកសពនៅឡើយ។

ដោយឡែក លោកវរសេនីយ៍ឯក សារ៉ាវិទ្យា នាយការិយាល័យពិនិត្យសាកសពបានគូសបញ្ជាក់ថា គិតមកត្រឹមម៉ោង១រសៀល សមត្ថកិច្ចនៅពុំទាន់អាចវាយតម្លៃអំពីមូលហេតុនៃការស្លាប់នេះបានទេ សមត្ថកិច្ចកំពុងពិនិត្យក្នុងបន្ទប់ជនរងគ្រោះ។

នេះជាករណីទី២ហើយ បន្ទាប់ពីករណីទី១ បានកើតឡើងនៅសណ្ឋាគារ ឡាជូស ស្ថិតក្នុងភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមីនាឆ្នាំ ២០២៣ កន្លងទៅនេះ៕