អន្តរជាតិ

ប្រទេសស្លូវ៉ាគីបញ្ជូនយន្តហោះចម្បាំង MIG-29 ទៅកាន់អ៊ុយក្រែន

ក្រោយប៉ូឡូញបានប្រកាសបញ្ជូនយន្តហោះចម្បាំងមិនទាន់បានប៉ុន្មានផង ឥឡូវស្លូវ៉ាគីឯណោះវិញ​ក៏ស្រាប់តែបានប្រកាសបញ្ជូនយន្តហោះចម្បាំង MIG-29 ទៅកាន់អ៊ុយក្រែនដែរ។

នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Eduard Heger បាននិយាយថា “ថ្ងៃនេះ រដ្ឋាភិបាលបានសម្រេចចិត្ត និងអនុម័តជាឯកច្ឆន្ទលើកិច្ចព្រមព្រៀងអន្តរជាតិ (លើការបរិច្ចាគ)”។ “ដំណើរការនៃការប្រគល់យន្តហោះចម្បាំងទាំងនេះត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីប៉ូឡូញ ជាមួយអ៊ុយក្រែន និងជាការពិតជាមួយសម្ព័ន្ធមិត្តផ្សេងទៀត” ។ ប្រទេសស្លូវ៉ាគីក៏នឹងផ្គត់ផ្គង់ផ្នែកនៃប្រព័ន្ធការពារអាកាស KUB របស់ខ្លួនផងដែរ។ លោក Heger បាននិយាយថា “លោកបាននិយាយថា “ស្លូវ៉ាគីនឹងទទួលបានសំណងហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។

លោក Heger បាននិយាយទៀតថា វាក៏បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក​លើការចែកចាយសម្ភារយោធាដែលមានតម្លៃប្រហែល ៧០០ លានដុល្លារដែរ។ សម្ព័ន្ធមិត្តរបស់អង្គការណាតូដែលជាអតីតកុម្មុយនិស្តភាគខាងកើត ដូចជាប៉ូឡូញ និងស្លូវ៉ាគីនេះ គឺជាអ្នកគាំទ្រដ៏ពិសេសរបស់ទីក្រុងគៀវ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី ២៤ខែកុម្ភៈ ឆ្នាំ ២០២២។ ការប្រកាសបញ្ជូនយន្តហោះចម្បាំង MIG-29 របស់ប៉ូឡូញទៅអ៊ុយក្រែន បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ​មុនគ្នាមួយថ្ងៃ៕

ប្រភព៖REUTERS

ប្រភពរូប៖REUTERS
ប្រែសម្រួល៖សុខ តុលា