កីឡា

Sergio Ramos គ្រោងនឹងបន្តកុងត្រាថ្មីជាមួយ PSG បន្តទៀត

ដោយ៖ Rith Kongkea

យោងតាមរបាយការណ៍របស់ AS បានឲ្យដឹងថា កីឡាករ Sergio Ramos គ្រោងនឹងចុះកុងត្រាថ្មីនៅ Paris Saint-Germain រយៈពេលមួយឆ្នាំទៀត ក្រោយពីកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់​នៅខែមិថុនាខាងមុខនេះ ។​

អតីតប្រធានក្រុម Real Madrid បានក្លាយជាចំណែកមួយដ៏សំខាន់នៅរដូវកាលនេះ ហើយក្លិប​ក៏ចង់រក្សារូបគេសម្រាប់រដូវកាលបន្ទាប់ផងដែរ៕