កម្សាន្ដ

កញ្ញារ៉ាប៊ី បានបញ្ចេញនូវបទញាក់ថ្មី៣បទកំពុងតែផ្ទុះការចាប់អារម្មណ៍

ដោយ៖ ប្រសិទ្ធ

ភ្នំពេញ៖ បន្ទាប់ពីតារាចម្រៀងរាងតូចច្រឡឹង រ៉ាប៊ី បានបញ្ចេញបទញាក់កន្រ្តាក់អារម្មណ៍ថ្មី៣បទ ពេលនេះកំពុងតែផ្ទុះការចាប់អារមណ៍ខ្លាំងទាំងនៅលើបណ្តាញសង្គម និងនៅក្នុងមជ្ឈដ្ឋានយុវវ័យ។

កញ្ញា រ៉ាប៊ី មិនត្រឹមតែជាតារាចម្រៀងដែលមានសំឡេងពីរោះប៉ុណ្ណោះទេ នាងថែមទាំង ពូកែខាងក្បាច់រាំផងដែរ។ បទចម្រៀងជាច្រើនបទរបស់នាងសុទ្ធសឹងជាបទញាក់កន្រ្តាក់អារម្មណ៍ ដែលតែងតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសក្មេងៗសប្បាយរីករាយគ្រប់ៗគ្នា។ ថ្មីៗនេះតារាចម្រៀងដែលសំបូរក្បាច់រាំរូបនេះបានបញ្ចេញបទថ្មីជាបន្តបន្ទាប់ ដើម្បីត្រៀមចូលរួមអបអរសាទរមុន និងក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់នៅថ្ងៃទី ១៤-១៥-១៦ ខែមេសាខាងមុខនេះ។

រ៉ាប៊ី បានសរសេរ ចំណងជើង នៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួន និងបានភ្ជាប់នូវបទចម្រៀងថ្មីថា “ត្រៀមបទចម្រៀងថ្មី៣បទ ទុកជាកាដូរអនុស្សាវរីយ៍សំរាប់ពេលមុន និងងថ្ងៃចូលឆ្នាំប្រណីជាតិនាពេលខាងមុខនេះ”។ បទចំរៀងថ្មីដែលកំពុងមានការគាំទ្រខ្លាំង មានដូចជាបទ មាន់ស្រែ២ រាំញ័រៗ ស្រារាំ (បែបទំនុកថ្មីកន្ត្រាក់អារម្មណ៍ជាងមុន) និងមានការសម្តែងក្បាច់រាំប្លែកៗទៀតផង៕