សេដ្ឋកិច្ច

លោក គង់ វិបុល៖ក្លឹប​កំសាន្ដ​ធំៗ​មួយចំនួន មិនបាន​ចុះបញ្ជី​ពន្ធដារ​

​ភ្នំពេញ​៖ លោក គង់ វិបុល រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​លើកឡើងថា វិធាន​ការចុះ​អង្កេត​សហគ្រាស​បាន​រកឃើញ​អាជីវកម្ម​ជាច្រើន​ក្នុងនោះ​មាន​ក្លឹប​កំសាន្ដ​ធំៗ​មួយចំនួន​មិនបាន​ចុះបញ្ជី​ពន្ធដារ​ឬ​ចុះបញ្ជី​មិនបាន​ត្រឹមត្រូវ​តាម​កម្រិត​ផលរបរ​។​

​លោក គង់ វិបុល បានលើកឡើង​ដូច្នេះ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែកុម្ភៈ និង​សម្រាប់​រយៈពេល ២​ខែ ឆ្នាំ​២០២៣ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០២៣​។​

​ទន្ទឹមគ្នានេះ លោក គង់ វិបុល សូម​រំលឹក​ឲ្យ​ម្ចាស់​អាជីវកម្ម ដែល​មិនទាន់បាន​ចុះបញ្ជី​ពន្ធដារ ឲ្យ​មក​បំពេញ​កាតព្វកិច្ច​ចុះបញ្ជី​ពន្ធដារ និង​ធ្វើ​បច្ចុប្បន្នភាព​ព័ត៌មាន​សហគ្រាស ចៀសវាង​នូវ​ការផាកពិន័យ​ទោសទណ្ឌ​នានា​៕ដោយៈសិរីមតី