អន្តរជាតិ

Zelenskyy ថា អនាគតរបស់អ៊ុយក្រែន គឺអាស្រ័យលើលទ្ធផលនៃសមរភូមិ Bakhmut និងទីក្រុងជុំវិញខាងកើត

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយថា អនាគតរបស់អ៊ុយក្រែន គឺអាស្រ័យលើលទ្ធផលនៃសមរភូមិជុំវិញក្រុង Bakhmut ទីក្រុង និងទីប្រជុំជនសំខាន់ៗផ្សេងទៀត​នៅភាគខាងកើតនៃប្រទេស។

នៅក្នុងសុន្ទរកថាវីដេអូកាលពីល្ងាចថ្ងៃចន្ទទី ១៣ ខែមីនា លោកស្គីបាននិយាយយ៉ាងដូច្នេះពិតប្រាកដ។ លោកថា “វាពិបាកណាស់នៅភាគខាងកើត ឈឺចាប់ខ្លាំងណាស់។ យើងត្រូវបំផ្លាញកម្លាំងយោធា​របស់សត្រូវឲ្យបាន”។ លោកស្គីថា “Bilohorivka និង Marinka, Avdiivka និង Bakhmut, Vuhledar និង Kamyanka” និងកន្លែងផ្សេងទៀតទាំងអស់សុទ្ធតែជាអនាគតរបស់អ៊ុយក្រែនដែលកំពុង​ត្រូវបាន​សម្រេច”។ “កន្លែងដែលអនាគតរបស់យើង អនាគតរបស់ប្រជាជនអ៊ុយក្រែនទាំងអស់ យើងកំពុងត្រូវបានប្រយុទ្ធដើម្បីវាហើយ”។ ដោយមិនភ្លេចថ្លែងសារទៅកាន់កងកម្លាំងដែលកំពុងតស៊ូ​ជាមួយរុស្ស៊ី លោកស្គីថា “ខ្ញុំ​មាន​អំណរគុណ​ចំពោះ​អ្នក​រាល់​គ្នា​ដែល​កំពុង​ប្រយុទ្ធ… ដល់​អ្នក​រាល់​គ្នា​ដែល​មិន​ចុះ​ចាញ់​អ្នក​ដែល​នៅ​ជួរ​មុខ”។

នៅក្នុងការដណ្តើមយកទីក្រុងបាក់មុតខេត្តដូណេត រុស្ស៊ីបាននិយាយថា វាគឺជាយុទ្ធសាស្រ្ត​ដ៏សំខាន់​ដើម្បីបើកផ្លូវឆ្ពោះទៅកាន់ការគ្រប់គ្រងតំបន់ខេត្ត Donetsk ទាំងមូលផ្សេងទៀត ដែលជាគោលដៅ​សង្រ្គាមស្នូលរបស់ទីក្រុងមូស្គូ៕

ប្រភព៖ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា