សេដ្ឋកិច្ច

លោក Biden នឹងចុះហត្ថលេខាគលើម្រោងខួងប្រេងតម្លៃដល់ទៅ៨ពាន់លានដុល្លារ

នៅសប្តាហ៍ខាងមុខលោកប្រធានាធិបតី Biden នឹងអនុម័តគម្រោងខួងយកប្រេងដែលមានតម្លៃលៃ៨ពាន់លានដុល្លារនៅលើដីសហព័ន្ធផ្នែកខាងជើងរដ្ឋអាឡាស្កា ។

ដោយ៖ សហការី

គម្រោង Willow របស់ ConocoPhillips ជាគម្រោងប្រេងដ៏ធំបំផុតដែលត្រូវបានស្នើឡើងហើយវាគឺជាការផ្លាស់ប្តូរមួយដ៏គួរឱ្យកត់សម្គាល់ដែលសហរដ្ឋអាម៉េរិកស្ថិតក្នុងអន្តរកាលចាកចេញពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។

គម្រោង Willow មានគោលដៅខួងយកប្រេងលើទីតាំងចំនួន ៣ ក្នុងតំបន់បម្រុងទុកប្រេងរបស់ជាតិលើទំហំដី ២៣ លានហិកតាស្ថិតនៅចម្ងាយ ២០០ ម៉ាយនៃភាគខាងជើងតំបន់អាក់ទិក។

ការពង្រីកទឹកដីសម្រាប់គម្រោងដែលត្រូវបានគេគ្រោងទុក សម្រាប់រក្សាទុកប្រេងប្រមាណ ៦០០ លានបារ៉ែល ដែលអាចបូមយកក្នុងរយៈពេល ៣០ ឆ្នាំ ពោលគឺជិតពីរដងនៃបរិមាណធុងដែលរដ្ឋាភិបាលបានស្តុកទុកនៅក្នុងទុនបម្រុងប្រេងយុទ្ធសាស្ត្ររបស់អាម៉េរិក៕