អន្តរជាតិ

ដង្កូវទឹកភ្លៀងចាប់ផ្តើមវាយលុកខេត្តមួយរបស់ប្រទេសចិន

ដោយ៖សហការី

សត្វដង្កូវទឹកភ្លៀងបានចាប់ផ្តើមវាយលុកនៅខេត្ត Liaoning ក្នុងប្រទេសចិន ហើយប្រជាពលរដ្ឋត្រូបានគេប្រាប់ឲ្យរកទីជម្រកបានសមរម្យ។

យោងតាមវីដេអូឃ្លីបមួយបានបង្ហាញថា តំបន់មួយនេះទំនងជារងការវាយប្រហារដោយដង្កូវតូចៗដែលធ្វើឲ្យប្រឡាក់ពាសពេញរថយន្តរបស់ពួកគេ។ វាជា”បាតុភូតដ៏សែនចម្លែកបំផុតមួយ”។

រូបភាពវីដេអូក៏បានបង្ហាញពីអ្នកស្រុកការពារខ្លួនដោយបាំងឆត្រនៅក្នុងខណៈពេលដែលពួកគេដើរតាមទម្លាប់ធម្មតា។

បើយោងតាមសារព័ត៌មានវិទ្យាសាស្ត្រ Mother Nature Network នៅខណៈពេលនេះគេនៅមិនទាន់ឃើញមានការរាលដាលដែលបង្កជាគ្រោះមហន្តរាយដល់សត្វពាហនៈនៅឡើយទេបន្ទាប់ពីវាត្រូវខ្យល់បក់បោកយ៉ាងខ្លាំងធ្វើឲ្យសត្វដង្កូវទាំងនោះបានធ្លាក់ចុះមក៕