សន្ដិសុខសង្គម

សមត្ថកិច្ចចាប់ស្ត្រីមេផ្ទះចំនួន៧នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់

ពោធិ៍សាត់៖កម្លាំងនគរបាលស្រុកបាកាន កាលពីព្រឹកថ្ងៃទី១៤ ខែមីនា បានចុះឃាត់ខ្លួន​ស្ត្រីមេផ្ទះចំនួន៧នាក់​ ករណីលេងល្បែងស៊ីសងដាក់លុយខុសច្បាប់។

មន្ត្រីចុះអនុវត្តបានឱ្យដឹងថា ករណីបង្ក្រាបលេងល្បែងស៊ីសងនិងឃាត់ខ្លួនក្រុមស្រ្តីខាងលើនេះ បានធ្វើឡើងស្ថិតនៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។ស្ត្រីប្រព្រឹត្តល្បែងស៊ីសង​ចំនួន៧នាក់-ឈ្មោះមឿន រិទ្ធ-ផុន ផល-ហ៊ិន ឡី-លន តុប-ហ៊ន រីម-យន យិង-និងឈ្មោះស៊ុម សៀក។ពួកគេមានអាយុពី៣៨ដល់៦០ឆ្នាំ នៅភូមិខ្វាវ ឃុំរំលេច-ស្រុកបាកានខេត្តពោធិ៍សាត់។

ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមានដូចជា បៀចំនួន៥៧សន្លឹក និងកម្រាលក្រដាស​កេស​ចំនួនមួយ។បន្ទាប់ពីនោះកម្លាំងនគរបាលបាននាំយកទៅប៉ុស្តិ៍រដ្ឋបាលរំលេច ដើម្បីអប់រំ និងធ្វើកិច្ចសន្យា មិនឱ្យលេងល្បែងស៊ីសងគ្រប់ប្រភេទបន្តទៀត៕ដោយ៖វិចិត្រ