សន្ដិសុខសង្គម

ប្រទះឃើញបុរសម្នាក់ស្លាប់តាមផ្លូវ មិនទាន់ស្គាល់អត្តសញ្ញាណ

បាត់ដំបង៖បុរសម្នាក់ត្រូវបានអ្នកភូមិប្រទះឃើញស្លាប់នៅតាមដងផ្លូវ ដោយគេមិនទាន់ស្គាល់​អត្តសញ្ញាណនៅឡើយ។

មន្ត្រីនគរបាលបានឱ្យដឹងថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសពបង្កការភ្ញាក់ផ្អើល នៅក្នុងភូមិដង្កោក្រម៉ាង ឃុំអំពិលប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី១៣ ខែមីនា។សាកសពមិនមានអ្នកភូមិណាបានស្គាល់អត្តសញ្ញាណនៅឡើយ មានភិនភាគវ័យប្រហាក់​ប្រហែលជាង៣០ឆ្នាំ ពាក់អាវដៃវែងពណ៌ខ្មៅ និងស្លៀកខោខូវប៊យពណ៌ទឹកប៊ិក។

ពលរដ្ឋនៅក្បែរទីតាំងនោះបានឱ្យដឹងថា មុនកើតហេតុមួយថ្ងៃ គេបានឃើញជនរងគ្រោះ​ដើរពីកើតទៅលិចក្នុងសភាពស្រវឹង។ប៉ុន្តែមិនបានដឹងថាគាត់ធ្វើដំណើរទៅណាមកណាទេ រហូតដល់រសៀលថ្ងៃទី១៣មីនា អ្នកភូមិបានប្រទះឃើញបុរសរូបនោះស្លាប់នៅក្បែរចិញ្ចើមផ្លូវតែម្តង។

តាមការត្រួតពិនិត្យពីផ្នែកជំនាញនិងគ្រូពេទ្យបានសន្និដ្ឋានថា ករណីបុរសស្លាប់ខាងលើ​អាចបណ្តាលមកពីដាច់អាហារ ឬគាំងបេះដូង។ ភ្លាមនោះមន្ត្រីអាជ្ញាធរបានបញ្ជូន​សាកសពទៅទុកនៅវត្តអំពិលប្រាំដើម ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យ៕ដោយ៖ព្រះអង្គខ្មៅ