អន្តរជាតិ

ទាហានស៊ីឈ្នួលរុស្ស៊ីយកអ្នកស្រុកអ៊ុយក្រែននៅ Melitopol ទៅប្រយុទ្ធនៅក្រុងបាក់មុត

អ៊ុយក្រែនរាយការណ៍ថា ទាហានស៊ីឈ្នួលរុស្ស៊ីបានចាប់ផ្តើមជ្រើសរើសយកអ្នកស្រុកអ៊ុយក្រែននៅក្រុង Melitopol ភាគខាងកើតធ្វើជាកងសមាជិកចូលរួមប្រយុទ្ធជាមួយខ្លួននៅបាក់មុត។

នេះបើយោងតាមលោក Ivan Fedorov ជាអភិបាលក្រុង Melitopol បានរាយការណ៍នៅក្នុងការ​ផ្សាយព័ត៌មានជាតិថ្ងៃចន្ទទី ១៣ ខែមីនា ឆ្នាំ២០២៣។ ព័ត៌មានលំអិត៖ នៅពេលនេះ កងកម្លាំងរុស្ស៊ី​កំពុងឈរជើងនៅទូទាំងទីក្រុង Melitopol ដែនដីរោងចក្រនុយក្លេអ៊ែរ ក្លាយជា “មូលដ្ឋានយោធារបស់​រុស្ស៊ីហើយ”។ លោក Prigozhin (អ្នកផ្តល់ហិរញ្ញប្បទានរុស្ស៊ី និងជាស្ថាបនិកនៃក្រុមទាហានស៊ីឈ្នួល Wagner ដែលប្រឆាំងនឹងអ៊ុយក្រែន នៅចុងសប្តាហ៍ថ្មីៗនេះបានប្រមែប្រមូលអ្នកស្រុកនៃទីក្រុង Melitopol ដែលកំពុងបន្តរស់នៅក្នុងទីក្រុង ទោះបីស្ថិតក្រោមការកាន់កាប់បណ្តោះអាសន្នរបស់រុស្ស៊ី។

តាមលោក Fedorov ការជ្រើសរើសអ្នកស្រុកដែលជាជនស៊ីវិល បានកើតឡើងដោយគ្មាននរណាម្នាក់​ចង់យល់ស្របទេ។ ប៉ុន្តែជនជាតិរុស្ស៊ី ត្រូវបានគេចោទប្រកាន់ថាបានប្រើប្រាស់ឥទ្ធិពលទឹកប្រាក់ ២០០,០០០ រូប ស្មើនឹងជាង ២ពាន់ដុល្លារក្នុងមួយខែជាថ្នូរ។

ដោយឡែកគិតត្រឹមថ្ងៃចន្ទ ទី១៣ ខែមីនា លោក Oleksandr Syrskyi មេបញ្ជាការកងទ័ពជើងគោក​នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានរាយការណ៍ថា ស្ថានភាពជុំវិញទីក្រុង Bakhmut ក្នុងតំបន់ Donetsk មានភាពស្មុគស្មាញណាស់។ អ្នកកាន់កាប់មិនបោះបង់ការប៉ុនប៉ងរំលោភលើការ​ការពារ​របស់អ៊ុយក្រែនទេ ហើយបានទម្លុះដល់កណ្តាលទីក្រុង សុខចិត្តទទួលរងការខាតបង់យ៉ាងខ្លាំង៕

ប្រភព៖UKRAINSKA PRAVDA

ប្រភពរូប៖UKRAINSKA PRAVDA
ប្រែសម្រួល៖សុខ តុលា