អន្តរជាតិ

អាជ្ញាធរ​អ៊ុយក្រែន៖ ២៤ម៉ោងចុងក្រោយ រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ចំនួន ៤៨ នៅ​ក្នុង​តំបន់ Donetsk

អាជ្ញាធរអ៊ុយក្រែនរាយការណ៍នៅរយៈពេល២៤ម៉ោងចុងក្រោយថា រុស្ស៊ីបានបើកការវាយប្រហារចំនួន ៤៨ដងនៅក្នុងតំបន់ខេត្តដូណេតសមរភូមិក្តៅ។

ប៉ូលិសបាននិយាយថា ទីក្រុង និងទីប្រជុំជនចំនួន ១៥ រួមមាន Bakhmut, Konstyantynivka និង Avdiivka បានរងការវាយប្រហារ។ នេះបើយោងតាមសារព័ត៌មាន Kyiv Independent របស់អ៊ុយក្រែន។ យោងតាមរបាយការណ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ីបានវាយប្រហារក្នុងតំបន់ដោយប្រើមីស៊ីល យន្តហោះ គ្រាប់រ៉ុក្កែត កាំភ្លើងធំ កាំភ្លើងត្បាល់ និងរថក្រោះ។

អភិបាលតំបន់ខេត្ត Donetsk លោក Pavlo Kyrylenko បាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃទី ១២ ខែមីនារបស់គាត់ថា ជនស៊ីវិលពីរនាក់ត្រូវបានសម្លាប់ និងបួននាក់បានរងរបួសក្នុងរយៈពេល២៤ម៉ោង​ចុងក្រោយនេះ។  ជុំវិញព័ត៌មានលម្អិត បណ្តាញឯករាជ្យ អាល់ចាហ្សេរ៉ាក្តីកំពុងធ្វើការផ្ទៀងផ្ទាត់។ ដោយឡែកមិនមានការឆ្លើយតបពីរុស្ស៊ីឡើយ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា