សន្ដិសុខសង្គម

បរទេសម្នាក់បើករថយន្តបុកម៉ូតូឱ្យរបួសធ្ងន់២នាក់និងបន្តបុកបង្គោលភ្លើង

ភ្នំពេញ៖ជនបរទេសម្នាក់ទំនងស្រវឹងស្រា បានបើករថយន្តទំនើបយ៉ាងលឿនទៅបុកម៉ូតូ បណ្ដាលឱ្យប្រុសស្រី២នាក់រងរបួសធ្ងន់ ហើយបន្តទៅបុកបង្គោលភ្លើងធ្វើឱ្យខ្ទេចកំណាត់មុខ។គ្រោះថ្នាក់ចរាចរនេះបានកើតឡើងស្ថិតនៅតាមផ្លូវម៉ៅសេទុង ជាប់របងវត្តទួលទំពួង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន កាលពីយប់ថ្ងៃទី១២ ខែមីនា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកណៃហតផ្លាកលេខភ្នំពេញ 1BX-6108 ឌុបស្ត្រីតាមផ្លូវម៉ៅសេទុងពីកើតទៅលិច។មកដល់កន្លែងខាងលើក៏មានជនជាតិបរទេសម្នាក់ បើករថយន្តម៉ាក Lexus CT200h ផ្លាកលេខភ្នំពេញ 2BQ -3397 ចេញពីផ្លូវ 143 ពីជើងទៅត្បូងក្នុងល្បឿនលឿន។រថយន្តនោះក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យខាងម៉ូតូ រងបុរសធ្ងន់ទាំង២នាក់ត្រូវបានរថយន្តមន្ទីរពេទ្យឯកជនមួយដឹកទៅសង្គ្រោះបន្ទាន់។

ចំណែកអ្នកបើកបររថយន្តត្រូវបានអ្នកដំណើរឃាត់ខ្លួនប្រគល់ឱ្យផ្នែកជំនាញចរាចរណ៍រាជធានីភ្នំពេញយកទាំងរថយន្តនិងម៉ូតូទៅអនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ