សន្ដិសុខសង្គម

ឆេះ​ព្រះរាជ​ដំណាក់​តូចក្នុងក្រុងសៀមរាប មកពីឆ្លងចរន្តអគ្គិសនី

សៀមរាប៖អគ្គិភ័យបានឆាបឆេះព្រះរាជដំណាក់តូចក្នុងក្រុងសៀមរាប ត្រូវបានក្រសួងព្រះបរមរាជវាំង ចេញសេចក្តីប្រកាសព័ត៌មានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។

គួរបញ្ជាក់​ថា ​ករណី​អគ្គិភ័យ​បានឆាបឆេះ​ព្រះរាជ​ដំណាក់​តូច​យ៉ាង​សន្ធោសន្ធៅ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ នៅ​មុខ​ព្រះ​អង្គ​ចេក ព្រះ​អង្គ​ចម ស្ថិត​ក្នុងភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប​ កាលពីយប់ថ្ងៃទី១២ ខែមីនា។

​ជំហាន​ដំបូងសមត្ថកិច្ចខេត្តសៀមរាបបានសន្និដ្ឋានគឺ​មូលហេតុបណ្តាល​មក​ពី​ការ​ធ្វេសប្រហែស​របស់​ក្រុម​ជាង​ដែល​ខុស​បច្ចេកទេស។ពេលនោះកម្លាំង​ចម្រុះ​បាន​​ជួយចេញរថយន្ត​បាញ់​ទឹក​ពន្លត់​​។

នៅព្រឹកថ្ងៃទី១៣ ខែមីនានេះ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង បានឱ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះអគារព្រះរាជដំណាក់តូចខេត្តសៀមរាប កាលពីយប់ថ្ងៃទី១២ ខែមីនានោះ គឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី៕ដោយ៖វិចិត្រ