ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបភ្លោះ Tianhui-6 បានសម្រេចដោយជោគជ័យចូលទៅក្នុងគន្លងតារាវិថីនៅថ្ងៃសុក្រនេះ។
យោងតាមការចុះផ្សាយដោយបណ្តាញសារព័ត៌មានចិនស៊ីនហួរ បានឲ្យដឹងនៅថ្ងៃសុក្រ ទី១០ ខែមីនា ឆ្នាំ២០២៣នេះថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបភ្លោះឈ្មោះ Tianhui-6 ដោយជោគជ័យនៅម៉ោង៦ និង៤១នាទីព្រឹកថ្ងៃសុក្រ ចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ភាគខាងជើងប្រទេសចិន។
ផ្កាយរណបភ្លោះ Tianhui-6 A និង Tianhui-6 B ជិះលើរ៉ុក្កែត Long March-4C ជាមួយគ្នា បានចូលទៅក្នុងគន្លងអវកាសដែលបានគ្រោងទុក។ ផ្កាយរណបនេះនឹងត្រូវប្រើសម្រាប់ការធ្វើផែនទីភូមិសាស្ត្រ ការអង្កេតធនធានដី ការពិសោធន៍វិទ្យាសាស្ត្រ និងបេសកកម្មផ្សេងទៀត។ ផ្កាយរណបភ្លោះមួយគូនេះ ក៏ជាបេសកកម្មលើកទី៤៦៥ផងដែរសម្រាប់រ៉ុកែ្កតស៊េរី Long March៕
ប្រភព៖ XINHUA.NET
ប្រភពរូប៖XINHUA.NET
ប្រែសម្រួល៖សុខ តុលា