កម្សាន្ដ

ស្ត្រីមានបបូរមាត់ធំជាងគេបញ្ជាក់ថានាងនឹងជះលុយពង្រីកវាឲ្យធំថែមទៀត

ដោយ៖សហការី

ស្រ្តីរូបស្អាតជនជាតិប៊ុហ្គារីដែលមានបបូរមាត់រីកធំជាងគេលើភពលោកបានសន្យាថានាងនឹងជះលុយសម្រាប់ចាក់ Filler ឲ្យវាកានតែរីកធំប្ថែមទៀត។ប៉ុន្តែសម្រាប់អ្នកគាំទ្របារម្ភខ្លាចតែផ្ទុះបបូរមាត់នោះទេ។

នៅឆ្នាំ ២០១៨ នាង Andrea Ivanova មកពីទីក្រុង Sofia ប្រទេសប៊ុលហ្គារី បានចាប់ផ្តើមផ្លាស់ប្តូរមុខមាត់របស់នាងដែលគេមើលទៅដូចជាតុក្កតា Bratzដោយ នាងបានព្យាយាមចាក់ filler ក្នុងបបូរមាត់ ថ្គាម និងចង្កាបន្ថែម។

ថ្មីៗនេះនាងបានចំណាយប្រាក់ប្រហែល £១,៦០០ បានធ្វើឱ្យនាងល្បីឈ្មោះក្រោយពីបានចាក់បំពេញឆ្អឹងថ្ពាល់ ដើម្បីសម្រេចឲ្យបាននូវសម្ផស្សរាងកាយដ៏ល្អផូរផង់។ នៅក្នុងបណ្តាញផ្សព្វផ្សាយសង្គមនាងជាអ្នកមានឥទ្ធិពលមួយរូបដែលធ្វើឲ្យនាងសង្ឃឹមថានឹងសម្រេចបាននូវកំណត់ត្រាថ្មីមួយជាមួយនឹងទម្រង់មុខដែលមើលទៅល្អឆើតឆាយរួមជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់នាងបានប្រកាសខ្លួនឯងថាជាអ្នកដែលមានបបូរមាត់ធំបំផុតនៅលើពិភពលោកយើងនេះ។

នាងនឹងមិនឈប់នៅត្រឹមនឹងនោះទេ នាងថែមទាំងធ្វើឲ្យបបូរមាត់របស់នាងធំបន្ថែមទៀត ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រមានការបារម្ភ នឹងបានបង្ហាញថាការបារម្ភរបស់ពួកគេចំពោះនាងខ្លាចបបូរមាត់នោះវាផ្ទុះឡើង។

មានអ្នកតាមដាន Andrea ដល់ទៅ ២៦,០០០នាក់ នៅលើបណ្តាញ Instagram (@andrea88476) ដែលនាងបាននិយាយថា “ខ្ញុំនៅតែចង់បានបបូរមាត់ធំជាងមុន ហើយខ្ញុំនឹងបន្តចាក់ថ្នាំបន្ថែមទៀតដើម្បីធ្វើឱ្យវាកាន់តែធំថែមទៀត” ។

‘បបូរមាត់ខ្ញុំនៅមិនទាន់ធំល្មមនោះទេ ខ្ញុំចង់ឱ្យវាធំជាងនេះថែមទៀត។

‘ខ្ញុំនឹងទទួលបានប្រាក់បន្ថែមជារៀងរាល់ខែ ប៉ុន្តែខ្ញុំនៅមិនទាន់ដឹងថាលុយដែលខ្ញុំត្រូវជះទៅនោះ សរុបអស់ប៉ុន្មាននោះទេ?’

មានអ្នកចូលចិត្តរាប់រយនាក់លើការបង្ហោះសារនោះ នាងបានបង្ហោះបង្អួតរូបភាពបបូរមាត់របស់នាងដ៏គួរឱ្យចង់គយគន់ក្រោមចំណងជើងថា ‘បបូរមាត់នឹងថ្ពាល់ដ៏ស្រស់ផូរផង់!!!’

អ្នកប្រើប្រាស់បណ្តាញសង្គមបានសម្រុកធ្វើការបញ្ចេញមតិនិងមានអ្នកខ្លះទៀតមានការឆ្លើយតបជាចម្រុះនិងមានការចែករំលែកប្រតិកម្មរបស់ពួកគេដែលជាអ្នកគាំទ្រ។

Claire Louise Nugent បាននិយាយថា “តើអ្នកមិនខ្លាចថាពួកគេនឹងមានអារម្មណ៍ផ្ទុះឡើងក្នុងថ្ងៃមួយនឹងទេ?”

មានម្នាក់ទៀតបន្ថែមដោយអមជាមួយ Emoji យំ ផងនោះថា ‘ខ្ញុំផ្ទុះអារម្មណ៍មិនល្អចំពោះអ្នកទេ’ ។

‘អ្នកត្រូវការជំនួយផ្លូវចិត្តក្រុមពេទ្យទាំងនេះគួរតែជាប់គុក! ‘ Dawna Maria Ohrwall បានអធិប្បាយយ៉ាងដូច្នេះ។

អ្នកប្រើប្រាស់បណ្តាញសង្គមម្នាក់ទៀតបាននិយាយថា៖ ‘សោកស្តាយណាស់! សូមកុំព្រោះតែបបូរមាត់មួយគូ ឲ្យសោះ ‘ ។

តែយ៉ាងណាមិញ មានអ្នកខ្លះទៀតក៏នៅតែចូលចិត្តរូបរាងថ្មីរបស់នាងផងដែរ ។

មនុស្សម្នាក់បានបញ្ចេញអារម្មណ៍ជាមួយនឹងសញ្ញាអារម្មណ៍បេះដូងបី “ពួកគេមើលទៅអស្ចារ្យណាស់” អ្នកប្រើប្រាស់ @arubin១៩៥៨ បានបន្ថែមថា ‘Andrea ខ្ញុំសុបិនអំពីបបូរមាត់របស់អ្នកដែលអាចធ្វើបាន’ ។

ម្នាក់ទៀតបាននិយាយថា “ វាជាភាពស្រស់ស្អាតដ៏សែនល្អឥតខ្ចោះ” ។

កន្លងមក អតីតនិស្សិតទស្សនវិជ្ជារូបនេះបានអះអាងថា គ្លីនិកមួយចំនួន ‘បានបដិសេធ’ មិនចាក់ fillerបន្ថែមលើបបូរមាត់ឱ្យនាង ព្រោះនៅពេលអនាគតអាចបណ្តាលឲ្យនាង “ស្លាប់” ។

ក្រៅពីមតិអវិជ្ជមានលើបណ្តាញអ៊ីនធឺណិត តារាវ័យ ២៥ ឆ្នាំរូបនេះក៏ចូលចិត្តមុខមាត់របស់នាងខ្លាំងណាស់ដែរ។

នាងបាននិយាយថា៖ “ ខ្ញុំមិនមានការបារម្ភលើការបញ្ចេញមតិនោះទេ ដោយសារខ្ញុំយល់លើទស្សនៈផ្ទាល់ខ្លួនចំពោះសម្រស់របស់ខ្ញុំដែលមិនធ្វើឲ្យម៉ឺងម៉ាត់ដូចការបញ្ចេញមតិរបស់ពួកគេនោះទេ។

‘បុគ្គលម្នាក់ៗត្រូវបំពេញតាមចំណង់ចំណូលចិត្តរបស់ខ្លួនឯង ដោយមិនភ័យខ្លាច ឬខ្វល់ខ្វាយពីគំនិតរបស់អ្នកដទៃឡើយ ព្រោះខ្លឹមសារនៃជីវិតគឺត្រូវរស់នៅប្រកបដោយសេចក្តីសុខ៕