កីឡា

Jurgen Klopp ចង់ចុះហត្ថលេខាលើខ្សែបម្រើ Mason Mount នៅរដូវក្ដៅ

ដោយ៖ Ritj Kongkea

TalkSPORT បានរាយការណ៍ថា លោក Jurgen Klopp រីករាយក្នុងការចុះហត្ថលេខាលើកីឡាករ Mason Mount នៅរដូវក្តៅខាងមុខនេះ ខណៈដែលអ្នកចាត់ការទូទៅក្លិបហង្សក្រហម Liverpool គ្រោងចង់ផ្លាស់ប្តូរនៅតំបន់បម្រើឡើងវិញ ។

កីឡាករជម្រើសជាតិអង់គ្លេសខាងលើ បានបរាជ័យក្នុងការបន្តកុងត្រាជាមួយក្លិបតោខៀវ Chelsea ដោយរូបគេអាចនឹងចាកចេញនៅរដូវក្ដៅ ។ របាយការណ៍បានបង្ហាញថា លោក Klopp សប្បាយចិត្តក្នុងការយក Mason Mount មកចាប់ដៃគូជាមួយ Jude Bellingham ដែលជាកីឡាករម្នាក់ទៀតដែលក្លិបកំពុងតាមប្រមាញ់៕