ព័ត៌មានជាតិ

ស្ពានអាកាសឫស្សីកែវឱ្យដំណើរការបណ្តោះអាសន្ននាថ្ងៃទី១មីនានេះ

ភ្នំពេញ៖ស្ពានអាកាសឫស្សីកែវថ្មី ត្រូវសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យដំណើរការជាបណ្តោះអាសន្ននាថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ។

ចាប់ពីព្រឹកថ្ងៃទី១ ខែមីនា អ្នកដំណើរចេញនិងចូលទៅមកតាមបណ្តាខេត្ត ពិសេសប្រជាពលរដ្ឋ ក្នុងក្រុងភ្នំពេញបានធ្វើដំណើរឆ្លងកាត់ស្ពានអាកាសថ្មីប្ញស្សីកែវនេះមានអារម្មណ៍ជ្រះថ្លាដោយបានចៀសផុតពីការកកស្ទះចរាចរណ៍មិនដូចពេលកន្លងមក។

ស្ពានអាកាសថ្មីមួយទៀតនេះស្ថិតលើផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ស្ពានអាកាសនេះបានបើកការដ្ឋានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដែលមានបណ្ដោយ៤៨៣ម៉ែត្រ ទទឹង១៥,៨ម៉ែត្រ កម្ពស់៥ម៉ែត្រ ប្រើរយៈពេលនៃការ សាងសង់ ចំនួន១៥ខែ៕ដោយ៖វិចិត្រ