សន្ដិសុខសង្គម

ភ្លើងឆេះព្រៃឆេះបន្តដល់ផ្ទះមួយខ្នងរបស់អ្នកភូមិអស់ទាំងស្រុង

ពោធិ៍សាត់៖ ផ្ទះឈើមួយខ្នងជញ្ជាំងក្តារ ដំបូលប្រក់ស័ង្កសីរបស់អ្នកភូមិ ត្រូវភ្លើងឆេះព្រៃ​បានរាលដាលឆេះទាំងសម្ភារប្រើប្រាស់អស់ទាំងស្រុង។ហេតុការណ៍នេះបានកើតឡើង​នៅម្តុំទំនប់អាងបង្ហៀរទឹកទី៣ ស្ថិតក្នុងភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីរសៀលទី២៦ ខែកុម្ភៈ។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្ទះត្រូវបានភ្លើងឆាបឆេះអស់នេះមានទំហំទទឹង៤ម៉ែត្រគុណ​បណ្ដោយ៦ម៉ែត្រ ជញ្ជាំងក្ដារ ដំបូលប្រក់ស័ង្កសី រួមជាមួយសម្ភារប្រើប្រាស់ជាច្រើន។

មន្ត្រីដដែលបានបន្តថា ផ្ទះឆេះនោះម្ចាស់ឈ្មោះ ឆន ភឿន អាយុ៤៦ឆ្នាំ នៅភូមិឃុំខាងលើ។ គ្រោះមហន្តរាយបង្កពីមូលហេតុភ្លើងឆេះព្រៃក្បែរនោះ ទើបបណ្ដាលឱ្យរាលឆ្លងមកឆេះ​ដល់ផ្ទះតែម្តង។ពេលភ្លើងឆេះម្ចាស់មិនបាននៅទីនោះទេ ដោយចាក់សោទុកចោល ហើយខាងសមត្ថកិច្ចក៏មិនអាចមកជួយទាន់ពេលវេលាដែរ។ប៉ុន្តែក្នុងករណីនោះ​មិនបណ្ដាលឱ្យមានមនុស្សរងគ្រោះថ្នាក់ និងមិនទាន់ដឹងពីទំហំនៃការខួចខាតនោះ​នៅឡើយ ព្រោះសមត្ថកិច្ចកំពុងសាកសួរ៕ដោយ៖វិចិត្រ