បាត់ដំបង៖ភ្លើងឆេះចម្ការរាលដាលដល់ផ្ទៃដីមួយហិកតាបានបំផ្លាញដំណាំស្វាយជាង៣០ដើមបង្កខូចខាតទាំងស្រុងក្នុងស្រុករតនមណ្ឌល។
ប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានប្រាប់ឱ្យថា ភ្លើងឆេះព្រៃនិងដំណាំចម្ការនេះបានបង្កការភ្ញាក់ផ្អើលនៅត្រង់ភូមិព្រៃអំពរ ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបងកាលពីម៉ោងជិត១០ព្រឹកថ្ងៃទី ២៤ ខែកុម្ភ:។ ស្ត្រីម្ចាស់ចម្ការឈ្មោះ ស៊ឺ ចាន់លី អាយុ ៤១ឆ្នាំនៅភូមិ ឃុំខាងលើ។
ជនរងគ្រោះបានបញ្ជាក់ថា ឧបទ្ទវហេតុភ្លើងឆេះចម្ការនេះបានរាលគ្របដណ្តប់លើទំហំដីប្រមាណជា១ហិកតា។ ក្នុងនោះបានប៉ះពាល់បណ្តាលឱ្យខូចខាតដល់ដំណាំស្វាយច្រើនជាង៣០ដើម។ ភ្លាមៗកងកម្លាំងមូលដ្ឋានបានចុះជួយអន្តរាគមន៍ពន្លត់ភ្លើងគ្រប់គ្រងស្ថានការបានឡើងវិញពុំនោះទេអាចនឹងរីករាលដាលទ្រង់ទ្រាយធំជាងនេះ។
ករណីភ្លើងឆេះព្រៃនិងឆេះដំណាំចម្ការនេះសមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីការចោលកន្ទុយបារីគ្មានរបៀបនិងការដុតយកឃ្មុំរបស់អ្នកស្រុក៕ដោយ: ព្រះអង្គខ្មៅ