សន្ដិសុខសង្គម

រថយន្តទំនើបត្រូវភ្លើងឆាបឆេះអស់គ្មានសល់ខណ:ម្ចាស់ចតមុខផ្ទះ

បាត់ដំបង៖រថយន្តស៊េរីទំនើបម៉ាកកាមរីបាឡែនមួយគ្រឿងត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងខណ:ម្ចាស់បានចតទុកនៅមុខផ្ទះ។

មន្ត្រីមូលដ្ឋានបានបញ្ជាក់ឱ្យដឹងថា ករណីភ្លើងឆេះរថយន្តនេះបានកើតឡើងនៅម្តុំ​ទីប្រជុំជន​ក្នុងភូមិអូរដា ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៤ ខែកុម្ភ: ។

ម្ចាស់រថយន្ដឈ្មោះ ឆោម ឆវ័ន្ដ អាយុ៤៣ឆ្នាំ ប្រពន្ធឈ្មោះ ឃូយ សោភ័ណ អាយុ៣០ឆ្នាំ នៅភូមិឃុំខាងលើ។ចំណែករថយន្តដែលរងការឆេះបំផ្លាញម៉ាកកាមរីបាឡែនផ្លាកលេខ​បាត់ដំបង2B-9224។ក្នុងករណីនេះបង្កឱ្យខូចខាតរថយន្តទាំងស្រុងដោយមិនអាចជួយ​ស្រោចស្រង់ស្ថានការណ៍ឱ្យទាន់ពេលវេលាបានឡើយ។

ក្រោយការសាកសួរជនរងគ្រោះ សមត្ថកិច្ចបានសន្និដ្ឋានថា រថយន្តបានឆេះ​ដោយសារ​ឆ្លងចរន្តភ្លើង ព្រោះរថយន្តមានបញ្ហាប្រព័ន្ធខ្សែភ្លើងប៉ុន្មានថ្ងៃមុនមកម៉្លេះ៕

ដោយ: ព្រះអង្គខ្មៅ