អន្តរជាតិ

មន្ត្រី​ដែល​ដំឡើង​ដោយ​រុស្ស៊ី​អះអាងថា អ៊ុយក្រែនបាញ់ផ្លោង​ស្លាប់​បុគ្គលិក​សង្គ្រោះ​បី​នាក់នៅដូណេត

មន្រ្តីដែលដំឡើងដោយរុស្ស៊ីបាននិយាយថា អ៊ុយក្រែនបានបាញ់ផ្លោងសម្លាប់បុគ្គលិក​សង្រ្គោះ៣នាក់ ក្នុងពេលកំពុងជម្លៀសប្រជាជនចេញពីផ្ទះនៅក្នុងតំបន់ខេត្ត​ដូណេត​ភាគខាងកើត។

មន្ត្រី​ដែល​ដំឡើង​ដោយ​រុស្ស៊ី​ប្រចាំ​តំបន់​បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុគ្គលិក​សង្គ្រោះ​បី​នាក់​ដែលបានកំពុង​ព្យាយាម​ជម្លៀស​មនុស្ស​ចេញ​ពី​ផ្ទះ​ក្នុង​ទីក្រុង Donetsk ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ត្រូវ​បាន​សម្លាប់​យ៉ាងអាណោចអាធ័ម​ដោយ​ការ​បាញ់​ផ្លោង​របស់​អ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ក្រុមគ្រូពេទ្យបានចូលទៅជួយសង្គ្រោះជនស៊ីវិល បន្ទាប់ពីការវាយប្រហារដំបូងនៃ​គ្រាប់ផ្លោង​របស់អ៊ុយក្រែន តែជាសំណាងអាក្រក់ការបាញ់ផ្លោងពីអ៊ុយក្រែន​មិនបាន​បង្អង់ឡើយ ដោយបានវាយប្រហារបន្តកន្ទុយគ្នា សូម្បីតែបុគ្គលិកពេទ្យមួយចំនួនទៀត​ក៏បាន​រងរបួសដែរ។

លោក Dmitry Gartsev ដែលជាប្រធានក្រសួងសុខាភិបាលក្នុងតំបន់ដែលដំឡើង​ដោយរុស្ស៊ី​បាននិយាយនៅលើបណ្តាញ Telegram របស់គាត់ថា គ្រូពេទ្យជួយសង្គ្រោះ​ជីវិតរបស់បុគ្គលិក  សង្គ្រោះទីបួន។ ជុំវិញព័ត៌មាននេះ មិន​មាន​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ពី​អាជ្ញាធរ​អ៊ុយក្រែន​ទេ។សមរភូមិក្តៅក្នុងខេត្តដូណេតកំពុងបន្តផ្ទុះឡើងខ្លាំងសម្បើម​ឈានចូលថ្ងៃសុក្រទី ២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដែលត្រូវជាខួបមួយឆ្នាំនៃសង្រ្គាម៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា