អន្តរជាតិ

អ៊ុយក្រែនថារុស្ស៊ីវាយប្រហារទីក្រុង Avdiivka និង Bakhmutខ្ទេចស្ទើរទាំងស្រុង

អ៊ុយក្រែនរាយការណ៍ថា គិតមកទល់នឹងចុងខែកុម្ភៈនេះ រុស្ស៊ីបានវាយប្រហារទីក្រុង Avdiivka និង Bakhmut ខេត្តដូណេតខ្ទេចខ្ទីស្ទើរទាំងស្រុង ហើយបន្ទាយអ៊ុយក្រែន​ក៏ត្រូវបានបំផ្លាញប្រហែល៨០% ដែរ។

នេះបើយោងតាមលោក Pavlo Kyrylenko ប្រធានរដ្ឋបាលយោធាតំបន់ Donetsk ក្នុងអំឡុងពេលនៃការផ្សាយព័ត៌មានរួមជាតិថ្ងៃពុធទី ២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្តីរាយការណ៍បាននិយាយថា សម្រាប់តំបន់ខ្សែទំនាក់ទំនង ការបំផ្លិចបំផ្លាញ​នៅទីនោះគឺខ្ទេចមិនគួរឱ្យជឿ។រុស្ស៊ីបានវាយប្រហារសម្រុកទៅលើហេដ្ឋារចនាសម្ព័ន្ធ ដោយបានបាញ់នូវអាវុធគ្រប់ប្រភេទ។ “ប្រសិនបើយើងនិយាយពីទីក្រុង Avdiivka គឺត្រូវបានបំផ្លាញស្ទើរទាំងស្រុងតែម្តង។ បន្ទាយរបស់យើងនៅ Bakhmut ក៏ត្រូវបាន​បំផ្លាញជាង ៨០% ផងដែរ” ។

ទោះជាយ៉ាងណាក៏ដោយ កងកម្លាំងរុស្ស៊ីនៅតែមិនអាចចាប់យកទីក្រុងទំនាក់ទំនងរៀបរាប់​ខាងលើបាននៅឡើយនោះទេ។ កងកម្លាំងអ៊ុយក្រែនបានបន្តទប់ទល់យ៉ាងស្វាហាប់។ ចំពោះការអះអាងនេះ រុស្ស៊ីមិនបានឆ្លើយតបទេ៕

ប្រភព៖  Ukrainska Pravda

ប្រភពរូប៖Ukrainska Pravda
ប្រែសម្រួល៖សុខ តុលា