សេដ្ឋកិច្ច

សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​បង្កើត​ភាពជា​ដៃគូ កាន់តែ​ស៊ីជម្រៅ​ជាង​មុន

​ភ្នំពេញ​៖​ឯកឧត្តម សុខ ពុទ្ធិ​វុ​ធ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​សហប្រធាន​ក្រុមការងារ “​ឈ​” ផ្នែក​ស្រូវ​-​អង្ករ​និង​ជា​ប្រធានកិត្តិយស​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ថ្លែងថា​៖​សហព័ន្ធ​ស្រូវ​-​អង្ករ​កម្ពុជា និង​សហភាព​អឺរ៉ុប​បាន​បង្កើត​ភាពជា​ដៃគូ កាន់តែ​ស៊ីជម្រៅ​ជាង​មុន​តាមរយៈ​ការផ្លាស់ប្តូរ និង​ចែករំលែក​នូវ​ព័ត៌មាន ព្រមទាំង​បាន​សហការ​ជាមួយ​សហភាព​អឺរ៉ុប​គ្រប់ផ្នែក ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ជាពិសេស​ស្វែងយល់​ពី​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា ក៏ដូចជា​ពី​ទីផ្សារ​អង្ករ​នៅ​សហភាព​អឺរ៉ុប​។​

​យោងតាម​សហព័ន្ធ​ស្រូវ​អង្ករ កម្ពុជា នៅ​ខែមករា​ឆ្នាំ​២០២៣ កម្ពុជា​បាន​នាំចេញ​អង្ករ​ទៅ​សហគមន៍​អឺរ៉ុប​ចំនួន​២០​ប្រទេស​ចំនួន​១៧៧៩៥​តោន​ដែលមាន​តម្លៃ ១៣,៤៤ លាន​ដុល្លារ​។​

​នៅក្នុង​ជំនួប​ពិភាក្សា​រវាង​វិស័យ​រដ្ឋ និង​ឯកជន ដើម្បី​ជំរុញ​វិស័យ​ស្រូវ​-​អង្ករ​កម្ពុ​ជានា​រសៀល​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីស្ដីការ​ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្ តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំវិស័យឯកជនពិសេសសហព័ន្ធស្រូវអង្ករកម្ពុជាជំរុញបង្កើនកិច្ចសហ   ប្រតិបត្តិ​ការ​​​រ​វាង​​វិស័យ​ឯកជន និង​សហភាព​អឺរ៉ុប តាមរយៈ​ការផ្លាស់ប្តូរ​ព័ត៌មាន​ទីផ្សារ និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​ការនាំចេញ ព្រមទាំង​បទពិសោធន៍​នានា សំដៅ​ជំរុញ​វិស័យ​ស្រូវ​-​អង្ករ​កម្ពុជា ឱ្យបាន​កាន់តែ​ប្រសើរឡើង​មួយកម្រិត​បន្ថែមទៀត​។


​ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា​៖ វិស័យ​ឯកជន​មាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​សិក្សា​ពី​លទ្ធភាព ដើម្បី​ជំរុញ​ទំនិញ​ពី​កម្ពុជា រួមទាំង​អង្ករ​អាចធ្វើ​ការ​ជ្រៀតចូល​ទីផ្សារ​ក្រៅប្រទេស​ឱ្យបាន​កាន់តែ​ទូលំទូលាយ ជាពិសេស​ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប​៕ដោយៈសិរីមតី