សន្ដិសុខសង្គម

បញ្ជូនអ្នកលួចលេងល្បែងជល់មាន់នៅក្នុងចម្ការកៅស៊ូ១៧នាក់ទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាល ខេត្តកំពង់ចាម បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ​លួចលេង​ល្បែងជល់មាន់ដាក់លុយចំនួន១៧នាក់ ទៅតុលាការដើម្បីចាត់ការតាមច្បាប់ កាលពីថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ Cambodia Flash News នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ នេះថា ពិតជាបានឃាត់ខ្លួនអ្នក​លួចលេងល្បែងជល់មាន់ពិតប្រាដកមែន។ ការឃាត់ខ្លួននេះគឺធ្វើឡើងដោយកម្លាំង​ជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការនគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះបង្រ្កាបនៅក្នុងចម្ការកៅស៊ូមួយកន្លែងស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីរពេលកន្លងមក។

លោកស្នងការបានបន្តថា ការបង្រ្កាបខាងលើនោះយើងបានឃាត់ខ្លួនមនុស្ស១៧នាក់ ស្រី២នាក់ និងរឹបអូសវត្ថុតាងបានជាច្រើន ហើយរៀបចំសំណុំរឿងបញ្ជូនពួកគេទៅកាន់​តុលាការដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕ដោយ៖ប្រសិទ្ធ