ព័ត៌មានជាតិ

អាជ្ញាធរមីននិងក្រុមហ៊ុនមេធាវីព្រមព្រៀងក្នុងការផ្តល់សេវាកម្មផ្នែកច្បាប់

ដោយ៖ប្រសិទ្ធ

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ រវាងវិស័យឯកជនសម្រាប់ការងារសកម្មភាពមីន​នៅកម្ពុជា។

លោក អាន សុវឌ្ឍនា តំណាងក្រុមហ៊ុនមេធាវី លឹម អាន & សាអ៊ឹម ថា អាជ្ញាធរមីន​បានខិតខំ​ប្រឹងប្រែងក្នុងការងារគ្រប់គ្រង និងសម្របសម្រួលសកម្មភាពមីននៅកម្ពុជា ព្រមទាំងទទួលបាននូវសមិទ្ធផលយ៉ាងច្រើនក្នុងការងារបោសសម្អាតមីនកន្លងមក និងបានប្រកាស ភូមិ ឃុំ ស្រុក និងខេត្តអស់មីន ជាបន្តបន្ទាប់។

លោក លី ធុជ បញ្ជាក់ថា ការព្រមព្រៀងរបស់អជ្ញាធរមីន និងក្រុមហ៊ុនមេធាវីនាពេលនេះ ពិតជាមានសារសំខាន់ណាស់ ដើម្បីលើកកម្ពស់សកម្មភាពមីននៅកម្ពុជា និងត្រូវការបន្ថែមផ្នែកច្បាប់ក្នុងករណីចាំបាច់ណាមួយ ព្រមទាំងបានផ្តល់ការ​បណ្តុះបណ្តាលផ្នែកច្បាប់លើប្រធានបទខ្លីៗ ជូនដល់មន្រ្តីបុគ្គលិករបស់អាជ្ញាធរមីន និងពលរដ្ឋកំពុងរស់នៅក្នុងតំបន់រងផលប៉ះពាល់ដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមផងដែរ៕