សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ៩នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការ

រតនគិរី៖នគរបាលខេត្តរតនគិរីបានស្រាវជ្រាវចាប់ជនសង្ស័យ៩នាក់ ពាក់ព័ន្ធករណី​ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ត្រូវបញ្ជូនទៅតុលាការនៅថ្ងៃទី២១ ខែកុម្ភ:។

សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ជនសង្ស័យចំនួន៩នាក់ត្រូវបានឃាត់ខ្លួន​ជាបន្តបន្ទាប់កាលពីថ្ងៃទី១៩ ខែកុម្ភ:កន្លងទៅករណីគ្រឿងញៀន។ជនសង្ស័យ-ឈ្មោះប៉ាទងមឺសអាយុ១៨ឆ្នាំ -សាពឺត២០ឆ្នាំ-ចនឌីណេត១៨ឆ្នាំ -ព្រីន រតនា ២៤ឆ្នាំ-សាខឿន សូរ៉ា១៧ឆ្នាំ-ភុនទីវង្ស២៣ឆ្នាំ-ពឿនសិធារ៉ា១៧ឆ្នាំ-កាញឹកតិច១៩ឆ្នាំ និងឈ្មោះព្រីង សាអែម អាយុ២៦ឆ្នាំ។ពួកគេរស់នៅក្នុងខេត្តរតនគីរី។

ការឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន១៣កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀន១-ដាវ១-ទូរសព្ទ៨គ្រឿង-និងម៉ូតូ៥គ្រឿង។ក្រោយពីសាកសួរផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ៖វិចិត្រ