អន្តរជាតិ

អ្នកជំនាញ​យោធា​រុស្ស៊ី​លើ​បញ្ហាអ៊ុយក្រែន៖ “សង្រ្គាម​អាច​នឹង​បញ្ចប់នៅ​ឆ្នាំ​នេះ”

អ្នកជំនាញយោធារុស្ស៊ីលើបញ្ហាអ៊ុយក្រែនបានជឿជាក់ថា សង្រ្គាមអាចនឹងបញ្ចប់នៅឆ្នាំនេះ បើទោះបីជាវាហាក់កើនឡើងភាពតានតឹងក៏ដោយ។

ខណៈដែលខួបមួយឆ្នាំនៃសង្គ្រាមនៅអ៊ុយក្រែនកំពុងខិតជិតមកដល់នៅថ្ងៃសុក្រសប្តាហ៍នេះ ភ្នាក់ងារសារព័ត៌មានអាល់ចាហ្សេរ៉ា បានធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយលោក Pavel Felgenhauer ដែលជាអ្នកវិភាគការពារជាតិរុស្ស៊ី បានបម្រើការជាមន្ត្រីស្រាវជ្រាវជាន់ខ្ពស់​នៅក្នុងបណ្ឌិត្យសភាវិទ្យាសាស្ត្រសូវៀត បានឲ្យដឹងតម្រុយជាមូលដ្ឋានខ្លះៗពីសង្រ្គាម​ដែលអាចនឹងត្រូវបានបញ្ចប់នៅឆ្នាំនេះ។ អ្នកជំនាញលោក Felgenhauer ធ្លាប់បាន​បោះពុម្ពផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយការបរទេស និងការពារជាតិរបស់រុស្ស៊ី គោលលទ្ធិយោធា ពាណិជ្ជកម្មអាវុធ និងឧស្សាហកម្មយោធា-ឧស្សាហកម្ម បានបង្ហាញការជឿជាក់ថា សង្រ្គាមទំនងជានឹងកើនឡើងខ្លាំងរវាងភាគីទាំងពីរនាពេលដ៏ខ្លីខាងមុខ ប៉ុន្តែគេចមិនរួចនឹងត្រូវបញ្ចប់នៅឆ្នាំនេះហើយ។  សួរថាតើ​ភាគី​ណា​នឹង​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងសង្រ្គាមនេះ? Felgenhauer បានប្រាប់មិនខុសគ្នានឹងអ្នកជំនាញភាគច្រើនដែរ គាត់និយាយថា វាគឺមិនអាចទាយទុកជាមុនបានទេ។ ប៉ុន្តែ​លោក​ជឿ​ថា សមរភូមិក្តៅនៅ​ពេល​នេះ​គឺ​ជិត​មក​ដល់ហើយ។ ការកើនឡើងនៅក្នុងការប្រយុទ្ធ; មនុស្សគ្រប់គ្នាសុទ្ធតែដឹងហើយអំពីការវាយលុកខ្លាំងរបស់   រុស្ស៊ី។

មេបញ្ជាការយោធាលោកខាងលិចនៅទីក្រុងប្រ៊ុចសែលក៏កំពុងនិយាយអំពីរបៀបដែលអ៊ុយក្រែនគួរតែបន្តការវាយលុកដែរ។ ឧត្តមសេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ   អាម៉េរិក បានផ្តល់ដំបូន្មានថា រុស្ស៊ីបានបាត់បង់យុទ្ធសាស្ត្រ ប្រតិបត្តិការ និងយុទ្ធសាស្ត្រ អូសបន្លាយសង្រ្គាមមិនបានសម្រេច ដូច្នេះអ៊ុយក្រែនគួរតែប្រុងជើងការវាយចេញទៅ បញ្ចប់រុស្ស៊ីតែម្តងទៅ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា