សេដ្ឋកិច្ច

សប្ដាហ៍​ទី​៣​ខែកុម្ភៈ កម្ពុជា​ទទួលបាន​ទេស​ចរ​ជាង​៣៦​ម៉ឺន​នាក់

​ភ្នំពេញ​៖ សប្ដាហ៍​ទី​៣​ខែកុម្ភៈ ចាប់ពី​ថ្ងៃទី​១៣-១៩ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវទេសចរ​សរុប​៣៦០,១៣៥​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​៣១៣,៦៨២​នាក់ ភ្ញៀវ​បរទេស​ផ្ទៃក្នុង​៤៦,៤៥៣​នាក់​។ នេះ​យោងតាម​ប្រភព​ក្រសួងទេសចរណ៍​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ ៧២,០៥៦​នាក់ ,​ខេត្ត​ត្បូងឃ្មុំ ៦៥,៣៨៥​នាក់​, ខេត្តសៀមរាប ៣៩,៨០០​នាក់ ,​រាជធានី​ភ្នំពេញ ៣៤,២៦៩​នាក់​, ខេត្តកំពត ២៥,១៣២​នាក់ ,​ខេត្តបាត់ដំបង ២១,១៩២​នាក់​, ខេត្តកំពង់ចាម ១៧,៨៨៤​នាក់ ខេត្តស្វាយរៀង ១៧,៨៦៩​នាក់​។​

​គួរ​ការកត់សម្គាល់ថា ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​នៅតែ​បន្ត​បង្ហាញ​សញ្ញា​វិជ្ជមាន ប្រកបដោយ​ភាព​សុទិដ្ឋិនិយម​ជាមួយ​ចំនួន​ជាង​៣៦​ម៉ឺន​នាក់​ក្នុង​សប្តាហ៍​នេះ ខណៈដែល​សប្តាហ៍​កន្លង​មក​កម្ពុជា​ទទួលបាន​ភ្ញៀវ​សរុប​ប្រមាណ ២៩​ម៉ឺន​នាក់​៕ដោយ៖ផាវី