កីឡា

លោក Thomas Tuchel ថាខ្លួនចង់ទៅដឹកនាំនៅ Bayern Munich

ដោយ៖ Rith Konkea

អតីតអ្នកចាត់ការ Chelsea និង Borussia Dortmund លោក Thomas Tuchel កំពុងសម្លឹងមើលតំណែងអ្នកចាត់ការថ្មីនៅក្លិបយក្ស Bayern Munich នេះបើយោងតាមអ្នកកាសែត Loic Tanzi ។

បុរសសញ្ជាតិអាល្លឺម៉ង់ លោក Tuchel ត្រូវបានក្លិបតោខៀវ Chelsea បញ្ចប់តំណែង​ជាគ្រូបង្វឹក​កាលពីដើមរដូវកាល ហើយពេលនេះរូបលោកកំពុងស្វែងរកតួនាទីថ្មី​សម្រាប់អាជីពរបស់គាត់ផងដែរ ។

អ្នកចាត់ការវ័យ ៤៩ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្លិបធំៗជាច្រើនរួចមកហើយរួមមាន ៖

-2015 ដល់ 2017 ដឹកនាំ Borussia Dortmund នៅលីគកំពូលអាល្លឺម៉ង់

-2018 ដល់ 2020 ដឹកនាំ Paris Siant Germain នៅលីគកំពូលបារាំង

-2020 ដល់ 2021 ដឹកនាំ Chelsea លីគកំពូលរបស់ប្រទេសអង់គ្លេស៕