សន្ដិសុខសង្គម

បញ្ជូន២នាក់ពាក់ព័ន្ធគ្រឿងញៀន,កាំភ្លើង,ដាវនិងកាំបិតទៅតុលាការ

កណ្តាល៖នគរបាលកាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ បានបញ្ជូនជនសង្ស័យ២នាក់​ជាមួយគ្រឿងញៀន​-ដាវ-កាំបិតនិងកាំភ្លើង២ដើម ទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនសង្ស័យ ឈ្មោះ វ៉េង វាសនា ហៅយិនរ៉ា អាយុ២៥ឆ្នាំជាងជួសជុលម៉ូតូ និងឈ្មោះកែម ផល្លា អាយុ២៥ឆ្នាំ។ពួកគេត្រូវបានឃាត់ខ្លួនករណីជួញដូរគ្រឿងញៀនក្នុងបន្ទប់ផ្ទះជួល ភូមិរកាកោងទី១ ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល កាលពីថ្ងៃទី២០ កុម្ភៈកន្លងទៅ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្នុងការបង្ក្រាប កម្លាំងបានរកឃើញម្សៅសថ្លាសង្ស័យជាសាធាតុញៀនចំនួន​១៥កញ្ចប់​-ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន១-ដាវ១-កាំបិតធំវែង២-កាំភ្លើងខ្លីបាញ់គ្រាប់កង់​១ដើម-​កាំភ្លើងវែងស្នប់១ដើមនិងម៉ូតូ១គ្រឿងម៉ាកYAMAHA.XT ផ្លាកលេខភ្នំពេញ1AT- 9998 ៕ដោយ៖វិចិត្រ