សន្ដិសុខសង្គម

ត្រៀមបញ្ជូនស្រ្តីម្នាក់បន្លំលួចគ្រឿងអលង្ការជិត៥ពាន់ដុល្លារទៅតុលាការ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្រ្តីម្នាក់ពាក់ព័ន្ធករណីលួចគ្រឿង​អលង្ការមានតម្លៃជិត៥០០០ដុល្លារ ត្រៀមបញ្ជូនទៅតុលាការ។ករណីខាងលើបានកើត​ឡើង​នៅមុខផ្សារផេនសល់មាត់ទន្លេ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីល្ងាចថ្ងៃទី២១ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងនគរបាលជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនស្ត្រីម្នាក់តាម​បណ្តឹង ពាក់ព័ន្ធករណីលួចគ្រឿងអលង្ការដែលមានតម្លៃ៤.៦៥០ដុល្លារនៅម្តុំផ្សារ​ផេនសល់មាត់ទន្លេ សង្កាត់ចតុមុខ។

ស្ត្រីជាជនសង្ស័យឈ្មោះ សឿម ធារី អាយុ ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ចំណែកម្ចាស់សម្ភារ ឈ្មោះជាប ធី អាយុ២៩ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវព្រះមុន្នីវង្ស សង្កាត់ស្រះចក។

សមត្ថកិច្ចដកហូតវត្ថុតាង លោហ:មានតម្លៃ៤.៦៥០ដុល្លារចំនួន១ឈុត-ទូរសព្ទម៉ាកXaoml ១គ្រឿង នាឡិកាដៃម៉ាក MICHAEL KORS ពណ៌មាស១គ្រឿង ត្រូវបានប្រគល់ឱ្យម្ចាស់​ដើមវិញ។បន្ទាប់មកផ្នែកជំនាញបានកសាងសំណុំរឿងត្រៀមបញ្ជូនជនសង្ស័យ​ទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕ដោយ៖វិចិត្រ