សេដ្ឋកិច្ច

ជប៉ុន បង្ហាញ​បំណង​ចង់​វិនិយោគ​លើ​ការដាំ​ជី​បន្លា​នៅ​កម្ពុជា

​ភ្នំពេញ​៖ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៣ បានទទួល​ជួប ពិភាក្សាការងារជាមួយ​តំណាង​ក្រុមហ៊ុន​កសិកម្ម និង​ធនាគារ​ជប៉ុន នៅ​ទីស្តីការក្រសួង​។​

​ក្រុមហ៊ុន​កសិកម្ម និង​ធនាគារ​ជប៉ុន​ដែល ចូលជួប​ពិភាក្សា​ការងារ​នេះ មានដូចជា ក្រុមហ៊ុន Maru Co.,LTD, ក្រុមហ៊ុន CJCG Co.,LTD និង​ធនាគារ AFP Bank Subsidiary​។​

លោក​រដ្ឋមន្ត្រី​បានបង្ហាញ​នូវ​ការគាំទ្រ​ចំពោះ​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ជប៉ុន ចំពោះ​ការដាំ​ជីរ​បន្លា​ក្នុងផ្ទះ​សំណាញ់​តាម​ស្តង់ដា​របស់​ជប៉ុន សម្រាប់​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី ឌិ​ត ទីណា បានបញ្ជាក់​ជូន​ភ្ញៀវ​ថា ក្រសួងកសិកម្ម​ត្រៀមខ្លួន​ជួយ ដើម្បី​ជួយ​ឱ្យ​ដំណើរការ​នេះ​ប្រព្រឹត្តទៅបាន​រលូន និង​ទទួលបាន​ជោគជ័យ​។ ក្នុងការ​ធ្វើការ​ជាមួយ​កសិករ លោក​ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន ឱ្យ​កសាង​ទំនុកចិត្ត តាមរយៈ​ការផ្ដល់​បច្ចេកទេស ធានា​នូវ​ការវិនិយោគ​ជាពិសេស​ទីផ្សារ​សម្រាប់​កសិករ​នៅពេល​ប្រមូល​ផល​៕​ដោយៈសុភក្ត្រា