អន្តរជាតិ

Facebook និង Instagram តម្រូវឲ្យបង់ប្រាក់លើការផ្ទៀងផ្ទាត់សារ

អ្នកប្រើ Facebook និង Instagram នៅក្នុងពេលឆាប់ៗនេះនឹងត្រូវប្រើពេលដើម្បីធ្វើការផ្ទៀងផ្ទាត់លើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈក្រុមហ៊ុន Meta ដើរតាមទម្រង់របស់Twitterដែលជាគូប្រជែងរបស់ខ្លួន ។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg បានបង្ហោះសានៅក្នុង Facebook កាលពីថ្ងៃអាទិត្យថា សេវាកម្មនេះនឹងដាក់ឱ្យដំណើរការជាលើកដំបូងនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់នៅចុងសប្តាហ៍នេះ។

ក្រុមហ៊ុនបានថ្លែងថា នៅលើគេហទំព័រវាមានតម្លៃដល់ទៅ ១១.៩៩ ដុល្លារអាមេរិកក្នុងមួយខែៗ ឬ លើប្រព័ន្ធប្រតិបត្តិការ iOS និង Android មានតំលៃ ១៤.៩៩ ដុល្លារ (ឬនៅក្នុងប្រទេសអូស្ត្រាលីមានតំលៃ $ ១៩.៩៩ នៅលើគេហទំព័រ ឬ នៅលើប្រព័ន្ធប្រតិបត្តិការ iOS និង Android មានតំលៃ $ ២៤.៩៩) ។

Zuckerberg បាននិយាយថា បន្ថែមពីលើសញ្ញាពណ៌ខៀវ សេវាកម្មនឹងផ្តល់ “ការការពារលើការក្លែងបន្លំបន្ថែមទៀតផងដែ” ដែលធ្វើឱ្យកាន់តែប្រសើរឡើងនូវសមត្ថភាពផ្ទៀងផ្ទាត់បញ្ជាក់អ្នកប្រើប្រាស់ និងគាំពារដល់អតិថិជនអាចចូលទៅប្រើប្រាស់ដោយផ្ទាល់។

នៅក្នុងការបង្ហោះប្លក់ ក្រុមហ៊ុនMeta បាននិយាយថា គេពឹងផ្អែកលើឯកសារដែលជាអត្តសញ្ញាណរបស់រដ្ឋាភិបាលដើម្បីបញ្ជាក់ពីអត្តសញ្ញាណគណនីនាៗដែលបានផ្ទៀងផ្ទាត់បញ្ជាក់រួចចរាល់ ដើម្បីជៀសវាងភាពខ្វះចន្លោះលើការលួចក្លែងបន្លំគណនីរបស់បុគ្គលម្នាក់ៗ និងម៉ាកសញ្ញាផ្សេងៗ ដូចដែលធ្លាប់កើតមានក្នុងខណៈពេលដែល Twitter បានចាប់ផ្តើមឲ្យទូទាត់សេវាកម្មផ្ទៀងផ្ទាត់។

គណនីត្រូវតែបង្ហាញពីជីវប្រវត្តិ អ្នកប្រើប្រាស់ត្រូវតែមានអាយុយ៉ាងតិច ១៨ ឆ្នាំ។

Meta បាននិយាយថា សេវាកម្មនេះនឹងមិនប្រើប្រាស់សម្រាប់អាជីវកម្មនៅក្នុងដំណាក់កាលនេះទេ។

ក្រុមហ៊ុនថ្លែងថា ការបង្កើនសមត្ថភាពឲ្យឃើញច្បាស់ចំពោះការបង្ហោះនាៗពីអ្នកប្រើប្រាស់ដែលមានការផ្ទៀងផ្ទាត់បញ្ជាក់រួចរាល់ ហើយវាក៏”អាស្រ័យលើប្រធានបទនឹងទំហំអ្នកទស្សនាដែលបានជាវស្រាប់ “។ អ្នកដែលមានអ្នកទស្សនាតិចជាងអាចជួបផលប៉ះពាល់ច្រើនជាង។

ក្រុមហ៊ុនបាននិយាយថាគេនឹងផ្តល់ជូននូវ “ស្ទីគ័រផ្តាច់មុខ” នៅលើ Facebook និង Instagram Story និង ទំព័ Facebook ។

Meta បានកាត់បន្ថយបុគ្គលិកចំនួន ១១,០០០ នាក់នៅក្នុងខែវិច្ឆិកា ដែលស្មើនឹង ១៣% នៃកម្លាំងការងារសរុប ចំពេលដែលប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មកំពុងធ្លាក់ចុះ ព្រមទាំងការធ្លាក់ចុះនៃសេដ្ឋកិច្ចផង។ តម្លៃភាគហ៊ុនបានធ្លាក់ចុះជាង ៧០% ក្នុងឆ្នាំ ២០២២ មុនពេលមានការហក់ឡើងវិញ កាលពីខែកក្កដា គេបានរាយការណ៍អំពីការធ្លាក់ចុះប្រាក់ចំណូលលើកដំបូងរបស់ក្រុមហ៊ុន។

លោក Elon Musk នាយកប្រតិបត្តិរបស់ Twitter បានឆ្លើយតបទៅនឹងព័ត៌មានបង្ហោះលើ Tweet ដោយនិយាយថា Meta នឹងធ្វើតាម Twitter វា “ជៀសមិនរួច” នោះទេ។

Twitter ដាក់កំរិតលើមុខងារពីរគឺ ការធ្វើនិត្យានុកុលកម្មលើ SMS ចំពោះគណនីដែលបានបង់ប្រាក់ដោយឡែក Twitter បានប្រកាសកាលពីថ្ងៃសុក្រថា ដោយសំអាងលើមុខងារពីរនឹងការផ្តល់និត្យានុកូលកម្មលើ SMS គឺសម្រាប់តែអ្នកប្រើប្រាស់ដែលបានជាវសេវាកម្ម Twitter Blue ៨ ដុល្លារក្នុងមួយខែ ($១១.៦៥) ចាប់ពីថ្ងៃទី ២០ ខែមីនានេះតទៅ។

បច្ចុប្បន្នក្រុមហ៊ុនផ្តល់និត្យានុកូលកម្មការលើមុខងារពីរដោយឥតគិតថ្លៃតាមរយៈកម្មវិធីភាគីទីបី និងសោសុវត្ថិភាព ដែលត្រូវបានចាត់ទុកថាមានសុវត្ថិភាពជាងប្រព័ន្ធដែលផ្អែកលើសារ SMS ។ ប្រសិនបើគណនីដែលមិនមែនជាអ្នកជាវនិត្យានុកូលកម្មចូលប្រើសារ SMS ហើយមិនបានប្តូរមុនថ្ងៃកំណត់នោះ Twitter បាននិយាយថា នឹងបិទការផ្តល់និត្យានុកូលកម្មលើមុខងារពីរសម្រាប់គណនីនោះ។

ការវិវឌ្ឍនេះបានបង្កឱ្យមានជាកង្វល់ថាវានឹងធ្វើឲ្យមានការលួចចូលគណនីយ៉ាងទូលំទូលាយចាប់ពីខែក្រោយនេះទៅ ប្រសិនបើពួកគេខកខានក្នុងការប្តូរវា។

របាយការណ៍ដែលប្រកបដោយតម្លាភាពចុងក្រោយរបស់ Twitter មុនការគ្រប់គ្រងរបស់ Musk បានបង្ហាញថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ មានគណនី Twitter តែ ២.៦% នៅសកម្មប្រើប្រាស់និត្យានុកូលកម្មលើមុខងារពីរចំណែក ៧៤.៤%នៃអ្នកទាំងនោះនៅប្រើសារ SMS ដោយចាត់ទុកថាជានិត្យានុកុលភាពដ៏ត្រឹមត្រូវរបស់ពួកគេ។

Musk បានអះអាងថា Twitter កំពុងត្រូវបានគេ “កេងបន្លំ” អស់ចំនួនUS$៦០ លានដុល្លារក្នុងមួយឆ្នាំ ពីសារក្លែងក្លាយដែលប្រើប្រាស់និត្យានុកូលកម្មលើមុខងារពីរ គាត់បានលើកហេតុផលដោយឡែកពីគ្នានៅលើ tweet ថាការបន្លំកំពុងប្រព្រឹត្តទៅដោយក្រុមហ៊ុនទូរគមនាគមន៍ដែលបានបង្កើតគណនី bot ដើម្បីប្រើប្រាស់និត្យានុកុលកម្មលើមុខងារពីរ ដើម្បីទទួលបានប្រាក់ចំណូលពីសារបង្ហោះជាអត្ថបទពីអាណាព្យាបាលTwitter ៕