សន្ដិសុខសង្គម

ម៉ូតូបើកលឿនជ្រុលបុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់ភ្លាម

តាកែវ៖គ្រោះថ្នាក់ចរាចរបង្កពីម៉ូតូបានបើកយ៉ាងលឿន ក៏ជ្រុលបុកស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវពេញទំហឹង បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ហេតុការណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិច្បារមន ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី២០ ខែកុម្ភៈ។

សមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ស្តី្ររងគ្រោះឈ្មោះប៉ៅ សុភន អាយុ៦០ឆ្នាំ នៅភូមិព្រៃនូក ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានដើរឆ្លងផ្លូវពីកើតទៅលិច។

ពេលនោះក៏មានម៉ូតូម៉ាកហុងដា ផ្លាកលេខភ្នំពេញ1GZ-8811 បើកបរដោយស្ត្រីឈ្មោះ ស្រន សុខសាន អាយុ៣៦ឆ្នាំ នៅភូមិល្វេ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្ដកំពត។ម៉ូតូបើកក្នុងល្បឿនលឿន​ក៏បុកស្ត្រីកំពុងដើរឆ្លងផ្លូវបណ្តាលឱ្យស្លាប់មួយរំពេច។ចំណែកអ្នកជិះម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។

បន្ទាប់មកកម្លាំងនគរបាលចរាចរណ៍ស្រុកបាទី បានចុះវាស់វែងនិងយកម៉ូតូទៅទុកនៅ​អធិការដ្ឋាននគរបាលស្រុកបាទី ដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ