សេដ្ឋកិច្ច

វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣ ប្រមូលផ្តុំសហគ្រិនមកពីគ្រប់វិស័យជាង១៥០០នាក់

ភ្នំពេញ៖កម្ពុជា នឹងរៀបចំ “វេទិកាសហព័ន្ធសហគ្រិនកម្ពុជា ២០២៣” គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២៣នៅមជ្ឈមណ្ឌល សន្និបាត និងពិព័រណ៍កោះពេជ្រ។ នេះជាវេទិកាធុរកិច្ចធំជាងគេនិងលើកទី១នៅកម្ពុជា។វេទិកានេះប្រមូលផ្តុំសហគ្រិនដែលទទួល បាន ជោគជ័យ​ចំនួ​ប្រមាណ​ជាង១៥០០នាក់មកពីគ្រប់វិស័យ និងគ្រប់ទំហំ។

វេទិកាសហព័ន្ធសហគ្រិនកម្ពុជា២០២៣នេះ រៀបចំឡើងក្នុងគោលបំណង ផ្លាស់ប្តូរនូវបទពិសោធន៍ និងគន្លឹះសំខាន់ៗក្នុងការរក្សាលំនឹង ជំនួញឬធុរកិច្ច​របស់ខ្លួនដោះស្រាយបញ្ហាប្រឈមព្រមទាំងចាប់យកកាលានុវត្តភាពដើម្បីពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួន ជាពិសេស តាមរយៈវេទិកាពិភាក្សាដែល​មានការចូលរួមចែករំលែកបទពិសោធន៍ពីវាគ្មិន សំដៅស្វែងរកដោះស្រាយ និងជាធាតុចូលជាមួយ របស់ រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសហគ្រិនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា។

វេទិការៀបចំឡើងដោយសមាគមមិត្តយើង រួមសហការជាមួយនឹង សមាគមម្ចាស់អាជីវកម្មជាដៃគូ(BNI), សមាគមសហគ្រិនវ័យក្មេង កម្ពុជា(YEAC) សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា(JCI) សមាគមសហគ្រិនស្ត្រីកម្ពុជា(CWEA) សមាគមពាណិជកម្ម និងវិនិយោគ កម្ពុជា-ជប៉ុន(CJBI)និងសមាគម​ទេសចរណ៍កម្ពុជា(CATA) ៕ដោយៈសិរីមតី