សន្ដិសុខសង្គម

នាំជនសង្ស័យម្នាក់ប្រើកាំបិតកាប់គេឱ្យរបួសធ្ងន់ទៅតុលាការ

កណ្តាល៖កម្លាំងនគរបាលបានចាប់បុរសម្នាក់ ករណីប្រើកាំបិតផ្គាក់កាប់គេឱ្យរងរបួសធ្ងន់ និងរៀបចំសំណុំរឿងនាំខ្លួនទៅតុលាការដើម្បីអនុវត្តតាមច្បាប់។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៩ ខែកុម្ភៈ មានបុរស២នាក់រស់នៅក្នុងភូមិ​រាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ពួកគេបានទាស់សម្តីគ្នាតាមទូរសព្​ទរហូតស្កាត់ជួបឈា​នដល់ការកាប់ប្រហារគ្នាបណ្តាលបុរសម្នាក់រងរបួសធ្ងន់​រយះក្បាលពេទ្យដេរ៨ថ្នេរ។

ជសង្ស័យឈ្មោះនួន សារ៉ាន់ អាយុ៣២ឆ្នាំ នៅភូមិរាំងដេក២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ចំណែកជនរងគ្រោះឈ្មោះញ៉េប ញ៉ាំ អាយុ៣០ឆ្នាំ នៅភូមិ ឃុំជាមួយគ្នា។ វត្ថុតាងដកហូតមានកាំបិតផ្គាក់១ ជារបស់ជនសង្ស័យនិងកន្ត្រៃ១ជារបស់ជនរងគ្រោះ។

ក្រោយមកកម្លាំងនគរបាលប៉ុស្តិ៍គគីរធំ បានចុះនាំបុរសដៃដល់យកទៅសាកសួរ។ជនសង្ស័យបានឆ្លើយថា ខ្លួនបានយកកាំបិតផ្គាក់កាប់ជនរងគ្រោះពិតមែនដោយសារ​ខឹងជេរប្រមាថខ្លួន។ក្រោយពីសាកសួរ នគរបាលស្រុកកៀនស្វាយបានបញ្ជូនបន្ត​តាមនីតិវិធី៕ដោយ៖វិចិត្រ