កីឡា

Messiស៊ុតចុងម៉ោងជួយអោយ PSG វាយបកយកឈ្នះ Lille ៤-៣

ដោយ៖Rith Kongkea

Lionel Messi បានស៊ុតបាល់ Free Kick យ៉ាងស្អាតនៅចុងម៉ោង ៩០+៥ ជួយអោយ PSG ទទួលជ័យជម្នះលើក្រុម Lille ក្នុងលទ្ធផល ៤-៣ នៅ Ligue 1 កាលពីយប់មិញ។ ក្រុម PSG បើកការនាំមុខ២គ្រាប់មុនទៅលើ Lille ដោយកីឡាករ Mbappe និង Neymar ប៉ុន្តែអ្វីៗហាក់ប្រែប្រួល ដោយក្រុមភ្ញៀវរកបាន៣គ្រាប់មកវិញ ធ្វើអោយការប្រកួតរឹតតែតានតឹងទៅលើក្រុមម្ចាស់ផ្ទះ PSG ។

លទ្ធផល ៣-២ នេះមិនទាន់បានបញ្ចប់ទេ ក្រុមរបស់លោក Christophe បានគ្របដណ្ដប់ទៅលើការប្រកួតដែរនៅសល់ប៉ុន្មាននាទីចុងក្រោយ រហូតក៏អាចរកបានដទៅ២គ្រាប់វិញ ដោយកីឡាករ Mbappe ម្ដងទៀតនៅនាទី 87 និង Lionel Messi នៅនាទី 90+5 ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ ។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ដ្បិតតែវ័យច្រើនក៏ពិតមែន តែទម្រង់លេងនៅតែល្អ ដោយរកបាន១១គ្រាប់ និងបញ្ជូនបាល់បាន១០លើក ជួយអោយក្លិប PSG ឈរលើកំពូលតារាងមាន ៥៧ពិន្ទុនៃលីគកំពូលរបស់បារាំង ( Ligue 1) ៕