អន្តរជាតិ

អាម៉េរិកថានឹងមានភាពតានតឹងឡើងវិញរវាងចិន-អាម៉េរិកបើប្រសិនចិនជួយរុស្ស៉ី

រដ្ឋមន្រ្តីការបរទេសអាម៉េរិកលោកលោក អាន់តូនី ប្លីងខិនបានលើកឡើងចំៗទៅកាន់ប្រមុខការទូតកំពូលចិនគឺលោកវ៉ាងយីថា បញ្ហាលំបាកកាន់តែធ្ងន់ធ្ងរប្រសិនបើចិនជួយរុស្ស៉ីនៅក្នុងសង្រ្គាមឈ្លានពានអ៊ុយយក្រែន។

ក្រុងវ៉ាស៊ីនតោនបង្កើនការព្រួយបារម្ភពីទីក្រុងប៉េកាំងថាបានកំពុងពិចារណាលើការផ្តល់ជំនួយអាវុធឲ្យទីក្រុងម៉ូស្គូ។ នេះបើយោងតាម ការចាក់ផ្សាយរបស់CBN News ហើយបានដកស្រង់ដោយ រ៉យទ័រកាលពីថ្ងៃអាទិត្យនេះ។

ការលើកឡើងបែបនេះបន្ទាប់ពីប្រមុខការទូតនៃប្រទេសទាំងពីរបានចូលរួមសន្និសីទសន្តិសុខសកលក្នុងទីក្រុងមុយនិកប្រទេសអាឡឺម៉ង ត្រឹមប៉ុន្មានម៉ោង ក្រោយពីលោកវ៉ាងយីរិះគន់អាម៉េរិកជុំវិញការបាញ់ទម្លាក់បាឡុងចិនកាលពីថ្ងៃទី៤គុម្ភ:មកនោះ។  ការព្រួយបារម្ភរបស់អាម៉េរិកលើការពិចារណារបស់ចិនពីការផ្តល់ជំនួយរបស់ចិនដល់រុស្ស៉ី ដែលថា អាវុធអាចសម្លាប់អាយុជីវិតមនុស្សឲ្យរុស្ស៉ី។ ប្រសិនបើបែបនេះមែននោះ វាអាចបង្កផលលំបាកដល់ការទំនាក់ទំនងរវាងប្រទេសទាំងពីអាម៉េរិកនិងចិនហើយ។

គួបញ្ជាក់ថា ទំនាក់ទំនងអាម៉េរិកនិងចិន បានបង្កើនភាពតានតឹងឡើងវិញ បន្ទាប់ពីអាម៉េរិកបានបាញ់ទម្លាក់បាឡុងចិនដែលមន្ទីរបញ្ចកោនអាម៉េរិកចោទថា ជាបាឡុងស៊ើបការណ៏កាណ៍លពីថ្ងៃទី៤គុម្ភ:នៅលើដែនអាកាសរបស់ខ្លួននោះ៕