អន្តរជាតិ

អាម៉េរិកចោទរុស្ស៉ីថាបានប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅអ៊ុយក្រែន

ថ្លែងពីទីក្រុងមុយនិកប្រទេសអាឡឺម៉ង់ លោកស្រីកាមេឡា ហារីស អនុប្រធានាធិបតី សហរដ្ឋអាម៉េរិក បានចោទប្រកាន់រុស្ស៉ីថា បានប្រព្រឹត្តអំពើអាក្រក់ ពីការសម្លាប់ ធ្វើទារុណកម្ម  និង រំលោភរួមទាំងធ្វើនិរទេស ដែលកើតមានចាប់តាំងពីមានការឈ្លានពានរបស់រុស្ស៉ីលើប្រទេសអ៊ុយក្រែន។

ប៉ុន្តែការលើកឡើង របស់លោកស្រី ហារីសបែបនេះ ត្រូវបានឯកអគ្គរដ្ឋទូតទីក្រុងម៉ូស្គូប្រចាំសហរដ្ឋអាម៉េរិក បានច្រានចោលហើយអះអាងថា ការលើកឡើងរបស់លោកស្រីហារីស ក្នុងគោលបំណងព្យាយាមចង់ធ្វើបាបរុស្ស៉ីទៅវិញ។

នាយករដ្ឋមន្រ្តីអង់គ្លេស លោកRishi Sunakeបានជំរុញថា ពេលវេលាមួយគួរត្រូវបានកាត់បន្ថយទ្វេដង ពីការគាំទ្រផ្នែកវិស័យយោធា ហើយសម្ព័ន្ធមិត្តលោកខាងលិចត្រូវផ្តើមរៀបចំផែនការ សម្រាប់សន្តិសុខ នាពេលអនាគត របស់អ៊ុយក្រែន។

ស្របពេលសន្និសីទគ្រោងរៀបចំធ្វើឡើងនៅប្រទេសអាល្លឺម៉ងចំពេលខួបមួយឆ្នាំពីការលុកលុយ របស់រុស្ស៉ីលើអ៊ុយក្រែនខិតជិតចូលមកដល់នៅថ្ងៃទី២៤កុម្ភ:។ ខណ:ដែលពេលនេះទីក្រុងម៉ូស្គូនៅតែបន្តបដិសេធម្តងហើយម្តងទៀតពីការកំណត់គោលដៅនាៗលើជនស៊ីវិលក្នុងអំឡុងពេលលុកលុយរបស់រុស្ស៉ីនៅអ៊ុយក្រែន៕