សេដ្ឋកិច្ច

យានយន្ត​អគ្គិសនី​ចុះបញ្ជី គិត​ត្រឹម​ឆ្នាំ​២០២២ មាន​ជាង ៧៣០ គ្រឿង

​ភ្នំពេញ​៖​របាយការណ៍​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ឆ្នាំ​២០២២​កន្លងទៅ​ក្រសួង​បាន​ចុះបញ្ជី​យានយន្ដ​ចំនួន ៥២០.៦១៦​គ្រឿង ក្នុងនោះ​ម៉ូតូ ៤៣៧ ៤៩៥ គ្រឿង រថយន្ដ​គ្រប់​ប្រភេទ ៨៣ ១២១​គ្រឿង ។​ចំនួន​នេះ​មានការ​កើនឡើង ២,៧៦% បើ​ធៀប​នឹង​ឆ្នាំ​២០២១ ដែលមាន​ចំនួន ៥០៦២២៦​គ្រឿង​។​

​របាយការណ៍​ដដែល​បានឱ្យដឹងថា​៖​ចំពោះ​យានយន្ត​អគ្គិសនី គិត​ត្រឹម​ឆ្នាំ​២០២២ ការចុះបញ្ជី​យានយន្ត​អគ្គិសនី​នៅ​កម្ពុ​ជាមាន​ចំ​នួ ៧៣១ គ្រឿង​និង មាន​ស្ថានីយ​បញ្ចូល​ថាមពល​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន ៩​ទីតាំង ដែល​មាននៅ​ទីស្តីការក្រសួង​សាធារណការ​ចំនួន​៤​នៅ​ស្ថានីយ​ប្រេង ឥន្ធនៈ​កាល់​តិច​ចំនួន​១ នៅ​ផ្សារ​ទំនើប AEON MALL សែន​សុខ​ចំនួន​១ នៅ​ខេត្តសៀមរាប ចំនួន​១ នៅ​ខេត្តបាត់ដំបង​ចំនួន​១​និង​ខេត្ត​ព្រះសីហនុ​ចំនួន​១៕​ដោយ ផាវី